វៀតណាមទទួលបានប្រាក់ចំនួន១,៦លានដុល្លាអាមេរិកពីមូលនិធិអាស៊ី-អឺរ៉ុបក្នុង រយៈពេល២០ឆ្នាំកន្លងទៅ
(VOVWORLD) -កិច្ចប្រជុំក្រុមប្រឹក្សាទេសា ភិបាលអាស៊ី-អឺរ៉ុប (ASEF) លើកទី៣៧ ដែលបាន ប្រារពនាថ្ងៃទី៣០វិច្ឆិកានៅទីក្រុង Da Nang ដោយមានការចូលរួមរបស់អភិបាល នៃប្រទេស ASEF ចំនួន៥៣រូប។
សម័យប្រជុំពេញអង្គនៃកិច្ចប្រជុំ ASEF លើកទី៣៧ (រូបថតៈ VGP) |
មូលនិធិអាស៊ី-អឺរ៉ុបត្រូវបានបង្កើតនៅសន្និសីទរដ្ឋមន្ត្រីការបរទេស វេទិកា សហប្រតិបត្តិការអាស៊ី-អឺរ៉ុប (ASEM) លើកទី១ ដែលបានរៀបចំឡើងនៅប្រទេស សិង្ហបុរីកាលពីឆ្នាំ១៩៩៧។ សម្រាប់វៀតណាម មូលនិធិអាស៊ី-អឺរ៉ុប មានតួនាទី សំខាន់ក្នុងការអនុវត្តគោលនយោបាយ និងបង្កើនការរួមចំណែកសម្រាប់វេទិកា សហប្រតិបត្តិការអាស៊ី-អឺរ៉ុប។ លោកស្រី Nguyen Nguyet Nga ទេសាភិបាល មូលនិធិអាស៊ី-អឺរ៉ុបវៀតណាមបានឲ្យដឹងថា៖
“មូលនីធិអាស៊ី-អឺរ៉ុប ជាយន្តការតែមួយគត់នៃកិច្ចសហប្រតិបត្តិការអាស៊ី -អឺរ៉ុប (ASEM) ដែលរួមវិភាគទានឈរលើមូលដ្ឋាននៃការស្ម័គ្រចិត្ត។ ជារៀងរាល់ ឆ្នាំ វៀតណាមក៏បានរួមវិភាគទានប្រាក់រាប់ហ្មឺនដុល្លារសម្រាប់មូលនិធិនេះ។ នេះជាប្រភពកម្លាំងស្នួល ដើម្បីមូលនីធិអនុវត្តសកម្មភាព។ អស់រយៈពេល២០ ឆ្នាំកន្លងទៅ វៀតណាមទទួលបានការជួយឧបត្ថម្ភពីមូលនិធិនេះដោយមានប្រាក់ចំនួន១,៦ លានដុល្លាអាមេរិក។ រហូតមកដល់ពេលនេះ វៀតណាមរៀបចំបានសកម្មភាពចំនួន៥០ផងដែរ”៕