វៀតណាមទទួលបានមេដាយមាស Olympic រូបវិទ្យាអាស៊ីលើកទី១៨

(VOVWORLD) -វគ្គប្រឡង Olympic រូបវិទ្យាអាស៊ីលើកទី១៨ដែលបានរៀបចំឡើងនៅទីក្រុង Yakutsk ប្រទេសរុស្ស៊ី ចាប់ ពីថ្ងៃទី១ដល់ថ្ងៃទី៩ឧសភា

នាព្រឹកថ្ងៃទី៨ឧសភា នាយកដ្ឋានធ្វើតេស្តនិងពិនិត្យគុណភាពអប់រំ (ក្រសួងអប់រំនិងបណ្តុះបណ្តាលវៀតណាម) បានឲ្យដឹងថា វគ្គប្រឡង Olympic រូបវិទ្យាអាស៊ីលើកទី១៨ដែលបានរៀបចំឡើងនៅទីក្រុង Yakutsk ប្រទេសរុស្ស៊ី ចាប់ ពីថ្ងៃទី១ដល់ថ្ងៃទី៩ឧសភានោះ ក្រុមជម្រើសជាតិវៀតណាមមានបេក្ខជនចំនួន៨នាក់ចូលរួម ក្នុងនោះ មានបេក្ខជនចំនួន៧នាក់ទទួលបានពានរង្វាន់។ ប្អូន Dinh Anh Dung សិស្សថ្នាក់ទី១២ សាលាជំនាញហាណូយ - Amsterdam ទទួលបានមេដាយមាសមួយគ្រឿង។

វៀតណាមទទួលបានមេដាយមាស Olympic រូបវិទ្យាអាស៊ីលើកទី១៨ - ảnh 1ក្រុមជម្រើសជាតិវៀតណាមមានបេក្ខជនចំនួន៨នាក់ចូលរួម
(រូបថតៈ VOV ) 

        នៅក្នុងវគ្គប្រឡងនេះ  ក្រុមជម្រើសជាតិវៀតណាមទទួលបានស្នាដៃគួរឲ្យកត់ សម្គាល់។ ក្នុងចំណោមបេក្ខជនចូលរួមការប្រឡងទាំង១៥៣នាក់មកពី២២ប្រទេសនិង តំបន់ដែនដីគឺមានបេក្ខជនចំនួន៨២នាក់ទទួលបានពានរង្វាន់ (ស្រូបយក ៥៣%) ក្នុង នោះវៀតណាមមានបេក្ខជនចំនួន៧/៨នាក់ទទួលបានពានរង្វាន់គឺ ស្រូបយក៨៧,៥ %។ ដោយទទួលបានពានរង្វាន់នេះ ក្រុមជម្រើសជាតិវៀតណាម ជាប្រទេសមួយ ក្នុងចំណោម៧ប្រទេសនិងតំបន់ដែនដីទទួលបានមេដាយមាស ពោលគឺរួមជាមួយ ចិន រុស្ស៊ី ឥណ្ឌូនេស៊ី ថៃ តៃវ៉ាន់ (ចិន) និងឥណ្ឌាផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ