វៀតណាម​​ទទួល​បានលទ្ធផល​ល្អ​បំផុតតាំងពីមុនមកនៅ Olympic ព​ត៌​មាន​វិទ្យាអាស៊ីប៉ាស៊ីហ្វិក

(VOVWORLD) - Olympic ពត៌មានវិទ្យាប៉ាស៊ីហ្វិកឆ្នាំ ២០២២ ត្រូវបានអេហ្ស៊ីបទទួលរៀបចំឡើងតាមទម្រង់ប្រឡងអនឡាញ។ ក្រុមជម្រើសជាតិវៀតណាមមានបេក្ខជនចំនួន ១៥ នាក់ ដែលបានចូលរួមប្រឡងតាមអនឡាញនៅថ្ងៃទី ២៩ ឧសភា ឆ្នាំ ២០២២។
វៀតណាម​​ទទួល​បានលទ្ធផល​ល្អ​បំផុតតាំងពីមុនមកនៅ Olympic ព​ត៌​មាន​វិទ្យាអាស៊ីប៉ាស៊ីហ្វិក - ảnh 1 បេក្ខជនទាំង ៧/៧ នាក់ដែលបានចូលរួមការពិចារណាផ្តល់រង្វាន់ គឺសុទ្ធតែដណ្ដើមបានមេដាយ (រូបថត៖ ក្រសួងអប់រំ និងបណ្តុះបណ្តាលវៀតណាម)

នាយប់ថ្ងៃទី ១ មិថុនា ក្រសួងអប់រំ និងបណ្តុះបណ្តាលវៀតណាមបានប្រកាសព៌ត័មានអំពីលទ្ធផលនៃការចូលរួមប្រឡង Olympic ពត៌មានវិទ្យាអាស៊ីប៉ាស៊ីហ្វិកឆ្នាំ ២០២២ របស់ក្រុមជម្រើសជាតិវៀតណាម។ តាមនោះ បេក្ខជនទាំង ៧/៧ នាក់ដែលបានចូលរួមការពិចារណាផ្តល់រង្វាន់ គឺសុទ្ធតែដណ្ដើមបានមេដាយ ក្នុងនោះមានមេដាយមាស់ចំនួន ៣ គ្រឿង និងមេដាយប្រាក់ចំនួន ៤ គ្រឿង។

Olympic ពត៌មានវិទ្យាប៉ាស៊ីហ្វិកឆ្នាំ ២០២២ ត្រូវបានអេហ្ស៊ីបទទួលរៀបចំឡើងតាមទម្រង់ប្រឡងអនឡាញ។ ក្រុមជម្រើសជាតិវៀតណាមមានបេក្ខជនចំនួន ១៥ នាក់ ដែលបានចូលរួមប្រឡងតាមអនឡាញនៅថ្ងៃទី ២៩ ឧសភា ឆ្នាំ ២០២២។

ក្នុងសម័យប្រឡងឆ្នាំនេះ មានប្រទេស និងតំបន់ដែនដីចំនួន ៦ ដណ្ដើមបានមេដាយមាសរូមមានចិន (៦ គ្រឿង) រុស្ស៊ី (៥ គ្រឿង) វៀតណាម (៣ គ្រឿង) សិង្ហបុរី (១ គ្រឿង) កូរ៉េខាងត្បូង (១ គ្រឿង) តៃវ៉ាន់ (១ គ្រឿង)។ វៀតណាមជាប់ថ្នាក់ ទី ៣ បន្ទាប់ពីចិន និងរុស្ស៊ី។ បន្ទាប់ពីរយៈពេល ១០ ឆ្នាំនៃការចូលរួម Olympic ពត៌មានវិទ្យាអាស៊ីប៉ាស៊ីហ្វិកមក នេះគឺជាស្នាដៃល្អបំផុតរបស់ក្រុមវៀតណាមផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ