វៀតណាមទទួលបានវឌ្ឍនភាពសំខាន់ក្នុងកម្មវិធីសកម្មភាពរបស់ ICPD
|
រដ្ឋមន្ត្រីក្រសួងសុខាភិបាលវៀតណាមលោកស្រី Nguyen Thi Kim Tien (vietnamplus.vn) |
Vovworld-នាថ្ងៃទី២២កញ្ញា មហាសន្និបាតអង្គការសហប្រជាជាតិនិតិកាលទី៦៩បានរៀបចំសម័យប្រជុំពិសេសលើកទី២៩ដើម្បីវាយតំលៃលទ្ធផលអនុវត្ត
កម្មវិធីសកម្មភាពដោយសន្និសីទអន្តរជាតិស្ដីពីចំនួនប្រជាជននិងការអភិវឌ្ឍន៍
(ICPD) ដែលបានអនុម័តនាឆ្នាំ១៩៩៤នៅទីក្រុងគែរបស់អេហ្ស៊ីប។ ថ្លែងមតិនៅ
សន្និសីទលើកនេះ រដ្ឋមន្ត្រីក្រសួងសុខាភិបាលវៀតណាមលោកស្រី Nguyen Thi
Kim Tien បានឲ្យដឹងថាក្នុងអំឡុង១០ឆ្នាំកន្លងមក វៀតណាមទទួលបានវឌ្ឍន
ភាពគួរឲ្យកត់សម្គាល់ក្នុងការអនុវត្តកម្មវិធីសកម្មភាពរបស់ ICPD ដែលប្រព្រឹត្ត
ទៅនាឆ្នាំ១៩៩៤នៅទីក្រុងគែ។ រួមជាមួយការអភិវឌ្ឍន៍អំពីសេដ្ឋកិច្ចសង្គមនោះ ស្ថានភាពសុខភាពរបស់ប្រជាជនវៀតណាមត្រូវបានកែលំអរដ៏យ៉ាងច្បាស់លាស់។វៀតណាមបានក្លាយទៅជាប្រទេសមួយក្នុងចំណោមប្រទេសលើពិភពលោកអាច
ទទួលបានគោលដៅសហ័សវត្សរ៏ (MDGs) ទី៤និងទី៥នាឆ្នាំ២០១៥។
នាថ្ងៃដ៏ដែលរដ្ឋមន្ត្រី Nguyen Thi Kim Tien និងគណៈប្រតិភូបានជួបធ្វើការ
ជាមួយថ្នាក់ដឹកនាំមូលនិធិកុមារអង្គការសហប្រជាជាតិ (UNICEF) និងមូលនិធិ
ចំនួនប្រជាជនអង្គការសហប្រជាជាតិ (UNFPA) ស្ដីពីបញ្ហាកែលំអរជីវជាតិសំរាប់
កុមារនិងជួយឧបត្ថម្ភបច្ចេកទេសសំរាប់វៀតណាមក្នុងបណ្ដាវិស័យចំនួនប្រជាជន
ការអភិវឌ្ឍន៍និងសុខភាពបន្តពូជជាដើម៕