វៀតណាមទទួលបានសេចក្ដីអញ្ជើញចូលរួមសន្និសីទ G7 បើកទូលាយនៅជប៉ុន
(VOVworld) - កាសែត Yomiuri របស់ជប៉ុននាថ្ងៃទី៧ មេសា បានចុះផ្សាយថា វៀត
ណាមនឹងជាប្រទេសមួយក្នុងចំណោមប្រទេសចំនួន៧នៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក
ដែលចូលរួមសន្និសីទរបស់ក្រុមប្រទេសអភិវឌ្ឍន៍ (G៧) ដែលគ្រោងនឹងប្រព្រឹត្តទៅ
នាថ្ងៃទី២៦និងថ្ងៃទី២៧ ឧសភាខាងមុខនេះនៅខេត្ត Mie របស់ជប៉ុន។តាមនោះ
ក្រៅពីវៀតណាម នឹងមានឡាវ ឥណ្ឌូនេស៊ី បង់ក្លាដែស ស្រីលង្កា ប៉ាពួញូហ្គីណេ
និងប្រទេសមួយនៅទ្វីបអាហ្វ្រិកគឺសាធារណៈរដ្ឋឆាប។នេះមិនមែនជាលើកដំបូង
ដែលសន្និសីទ G៧ អញ្ជើញប្រទេសក្រៅក្រុមចូលរួមសន្និសីទទេ។ប្រទេសម្ចាស់
ផ្ទះមានសិទ្ធិ អញ្ជើញប្រទេសនានាតាមគោលបំណងរបស់ខ្លួន។
នៅសន្និសីទលើកនេះ បញ្ហាសមុទ្រខាងកើតនឹងត្រូវបានយកមកពិភាគ្សាដូចខ្លឹម
សារសំខាន់មួយបើទោះបីជាចិនបានប្រឆាំងជំទាស់ថាសន្និសីទ G៧ គឺដើម្បី
ពិភាគ្សាអំពីបញ្ហាសេដ្ឋកិច្ចពិភពលោកក្ដី៕