វៀតណាមទទួលបានអតិរេកពាណិជ្ជកម្មចំនួន៤ពាន់លានដុល្លាអាមេរិកក្នុងឆមាសទី១ឆ្នាំ២០២០

(VOVWORLD) - ក្នុងចំណោមមុខទំនិញនាំចេញនានា គឺមុខទំនិញទូរស័ព្ទនិងគ្រឿងបន្លាស់សម្រេចបានទំហំនាំចេញធំបំផុតដោយមានតម្លៃចំនួន ២១,៥ពាន់លានដុល្លាអាមេរិក។
វៀតណាមទទួលបានអតិរេកពាណិជ្ជកម្មចំនួន៤ពាន់លានដុល្លាអាមេរិកក្នុងឆមាសទី១ឆ្នាំ២០២០ - ảnh 1 ផលិតផលវាយនភ័ណ្ឌសម្រាប់នាំចេញ។ (រូបថត៖ TTXVN)

យោងតាមអគ្គនាយកដ្ឋានស្ថិតិបានជូនដំណឹងថា ក្នុងរយៈពេល៦ខែ ដើមឆ្នាំ២០២០ ទំហំនាំចូលនាំចេញទំនិញនៅទូទាំងប្រទេសរបស់វៀតណាមសម្រេច បាន២៣៨,៤ពាន់លានដុល្លាអាមេរិក ថយចុះ២,១%បើប្រៀបធៀបនឹងរយៈពេល ដូចគ្នានៃឆ្នាំទៅមិញ ប៉ុន្តែវៀតណាមនៅតែទទួលបានអតិរេកពាណិជ្ជកម្ម ប្រមាណ៤ពាន់លាន ដុល្លាអាមេរិក។ ក្នុងចំណោមមុខទំនិញនាំចេញនានា គឺមុខទំនិញទូរស័ព្ទនិងគ្រឿងបន្លាស់សម្រេចបានទំហំនាំចេញធំបំផុតដោយមានតម្លៃចំនួន២១,៥ពាន់លានដុល្លាអាមេរិក។

ក្នុងរយៈពេល៦ខែដើមឆ្នាំ២០២០ សហរដ្ឋអាមេរិកជាទីផ្សារនាំចេញធំ បំផុតរបស់វៀតណាម ដោយមានទំហំនាំចេញជាង៣០ពាន់លានដុល្លាអាមេរិក កើន ១០%បើធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំទៅមិញ។ បន្ទាប់មកគឺទីផ្សារចិន សហភាពអឺរ៉ុបនិងអាស៊ាន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ