វៀតណាមទទួលបានអតិរេកពាណិជ្ជកម្មជាង៩ពាន់លានដុល្លាអាមេរិកក្នុងរយៈ ពេល១១ខែកន្លងទៅ

(VOVWORLD) - ដោយទទួលបានអតិរេកពាណិជ្ជកម្មជាង៩ពាន់លានដុល្លាអាមេរិកក្នុងរយៈពេល១១ខែកន្លងទៅ រួមជាមួយល្បឿនកំណើននាំចេញ កើន៧,៨%បើធៀបនឹងរយៈ ពេលដូចគ្នានៃឆ្នាំទៅមិញ ឆ្នាំ២០១៩គ្រោងនឹងជាឆ្នាំទី៤ជាបន្តបន្ទាប់ដែលវៀត ណាមទទួលបានអតិរេកពាណិជ្ជកម្ម។

យោងតាមរបាយការណ៍របស់ក្រសួងឧស្សាហពាណិជ្ជកម្មវៀតណាមបានសរអោយឃើញថា ទំហំនាំចេញនាំចូលទំនិញសរុបរបស់វៀតណាមក្នុងរយៈ ពេល១១ខែកន្លងទៅនៃឆ្នាំ២០១៩ សម្រេចបានប្រមាណ៤៧៤ពាន់លានដុល្លា អាមេរិក ក្នុងនោះទំហំនាំចេញទំនិញស្រូបយក២៤១,៥ពាន់លានដុល្លាអាមេរិក។ ដោយទទួលបានអតិរេកពាណិជ្ជកម្មជាង៩ពាន់លានដុល្លាអាមេរិកក្នុងរយៈពេល១១ខែកន្លងទៅ រួមជាមួយល្បឿនកំណើននាំចេញកើន៧,៨%បើធៀបនឹងរយៈ ពេលដូចគ្នានៃឆ្នាំទៅមិញ ឆ្នាំ២០១៩គ្រោងនឹងជាឆ្នាំទី៤ជាបន្តបន្ទាប់ដែលវៀត ណាមទទួលបានអតិរេកពាណិជ្ជកម្ម។

        សហរដ្ឋអាមេរិកបន្តជាទីផ្សារនាំចេញធំបំផុតរបស់វៀតណាមដោយសម្រេចបានទំហំនាំចេញចំនួន៥៥,៦ពាន់លានដុល្លាអាមេរិក។ បន្ទាប់នោះគឺសហភាព អឺរ៉ុប ចិន អាស៊ាន ជប៉ុននិងកូរ៉េខាងត្បូង។ គិតរហូតដល់ដំណាច់ខែវិច្ឆិកាឆ្នាំ ២០១៩ វៀតណាមមានមុខទំនិញចំនួន៣២មុខដែលសម្រេចបានទំហំនាំចេញ ហួសពី១ពាន់លានដុល្លាអាមេរិក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ