វៀតណាមទទួលរៀបចំ “មហាស្រពតូតន្រ្តីប្រពៃណីបណ្ដាប្រទេស អាស៊ាន” ជាលើកដំបូង


វៀតណាមទទួលរៀបចំ “មហាស្រពតូតន្រ្តីប្រពៃណីបណ្ដាប្រទេស អាស៊ាន” ជាលើកដំបូង - ảnh 1
វៀតណាមទទួលរៀបចំ “មហាស្រពតូតន្រ្តីប្រពៃណីបណ្ដាប្រទេស អាស៊ាន” ជាលើកដំបូង (Image: VOV)


(VOVworld) – មហាស្រពតូតន្ត្រីប្របៃណីបណ្ដាប្រទេសអាស៊ានឆ្នាំ ២០១៥ នឹងត្រូវបានរៀបចំឡើងជាលើកដំបូងនៅវៀតណាមចាប់ពីថ្ងៃទី ១ ដល់ទី ៦
សីហា ឆ្នាំ ២០១៥ នៅទីក្រុង Thanh Hoa (ភាគកណ្ដាលវៀតណាម)។ នេះគឺជា
សកម្មភាព សិល្បៈវប្បធម៌ស្ថិតក្នុងកម្មវិធីឆ្នាំទេសចរណ៍ជាតិវៀតណាមឆ្នាំ
២០១៥ ដោយ ប្រធានបទ “តភ្ជាប់បណ្ដាបេតិក្ខភ័ណ្ឌពិភពលោក” សំដៅ
ផ្សេពផ្សាយតំលៃវប្បធម៌ របស់វៀតណាម។ នេះក៏ជាសកម្មភាពស្វាគម
ការបង្កើតសហគមន៍អាស៊ាននា ចុងឆ្នាំ ២០១៥ របស់ក្រសួងវប្បធម៌កីឡា
និងទេសចរណ៍វៀតណាមផងដែរ។ គណៈប្រតិភូ សិល្បៈករសិល្បៈការិនី
ចំនួន ១២ នៃប្រទេសជាសមាជិកអាស៊ាននឹងចូលរួមព្រឹត្តិការ​ណ៍នេះ។
ក្រៅពីសកម្មភាពសិល្បៈ វេទិការវិទ្យាសាស្ត្រ “តូតន្ត្រីប្រពៃណីនៃប្រទេស អាស៊ាន-ឯកភាពក្នុងភាពសម្បូររុងរឿង” ក៏នឹងត្រូវបានរៀបចំឡើង ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ