វៀតណាមទទួលរៀបចំព្រឹត្តការណ៍បច្ចេកវិទ្យាព័ត៏មានធំបំផុតនៅទ្វីបអាស៊ី-មហាសាគរ
(VOVworld) - អង្គការឧស្សាហកម្មកុំព្យូទ័រអស៊ី-មហាសាគរ(ASOCIO)បានជ្រើស
តាំងវៀតណាម ជាទីកន្លែងសំរាប់រៀបចំព្រឹត្តការណ៍បច្ចេកវិទ្យាព័ត៏មានធំបំផុតនៅ
ទ្វីបទាំង២នេះ គឺវេទិការជាន់ខ្ពស់អំពីបច្ចេកវិទ្យាព័ត៏មាននិងផ្សព្វផ្សាយអាស៊ី-មហា
សាគរឆ្នាំ២០១៤ (ASOCIO ICT Summit ២០១៤)។វេទិការនេះ នឹងប្រព្រឹត្តឹទៅនៅ
ទីក្រុងហាណូយនិងទីក្រុង ដាណាំង ចាប់ពីថ្ងៃទី២៨ដល់ទី៣១ តុលា ដោយមានការ
ចូលរួមរបស់ដំណាងចំនួន៧០០នាក់មកពីប្រទេសនឹងតំបន់ដែនដីចំនួន៣០។
|
វៀតណាមទទួលរៀបចំវេទិការជាន់ខ្ពស់អំពីបច្ចេកវិទ្យាព័ត៏មាននិង
ផ្សព្វផ្សាយអាស៊ី-មហាសាគរលើកដំបូងនាឆ្នាំ២០០៣ |
ក្រោមប្រធានបទ “បច្ចេកវិទ្យាព័ត៏មាន - វិធីសាស្រ្តអភិវឌ្ឍន៍ថ្មីអំពីសេដ្ឋកិច្ចសង្គម និងរៀបចំរចនាសម្ព័ន្ធកសិកម្មឡើងវិញ” វេទិការនេះ នឹងប្រមូលផ្ដុំពិភាគ្សាអំពីការ
អនុវត្តបច្ចេកវិទ្យាព័ត៏មានក្នុងការរៀបចំរចនាសម្ព័ន្ធកសិកម្មឡើងវិញ និងអភិវឌ្ឍន៍
ជនបទ។ក្រៅពីនោះ ក៏មានសកម្មភាពផ្សេងៗក្នុងក្របខ័ណ្ឌវេទិការនេះដូចជាការ
តាំងពិព័រណ៍ផលិតផល ជំនួបប្រាស្រ័យរវាងបណ្ដាអង្គភាពអាជីវកម្ម ជាដើម៕