វៀតណាមទទួលរៀបចំវេទិកាជាន់ខ្ពស់ ITC អាស៊ី-ប៉ាស៊ីហ្វីក ២០១៤
|
វៀតណាមទទួលរៀបចំវេទិកាជាន់ខ្ពស់ ITC អាស៊ី-ប៉ាស៊ីហ្វីក ២០១៤(baomoi) |
(VOV)_វេទិកាជាន់ខ្ពស់បច្ចេកវិទ្យាសារព័ត៍មាននិងផ្សព្វផ្សាយ អាស៊ី-ប៉ាស៊ី
ហ្វីក ២០១៤ ASOCIO ITC Summit 2014 នឹងប្រព្រឹត្តទៅពីថ្ងៃទី ២៧ដល់ថ្ងៃទី ៣០តុលាឆ្នាំ ២០១៤ នៅរដ្ឋធានីហាណូយ។ នៅក្នុងសន្និសីទកាសែតនាព្រឹកថ្ងៃ
ទី ៨ ឧសភា នៅរដ្ឋធានីហាណូយ លោក Truong Gia Binh ប្រធានសម្ព័ន្ធសមាគ software និងសេវាកម្មបច្ចេកវិទ្យាសារព័ត៍មានវៀតណាម (VINASA) បានអោយ
ដឹងថា៖ ASOCIO ITC Summit 2014 នឹងមិនគ្រាន់តែនាំមកនូវផលប្រយោជន៍ជាក់ ស្ដែងសំរាប់ការអភិវឌ្ឍន៍បច្ចេកវិទ្យាសារព័ត៍មានចំពោះ សេដ្ឋកិច្ចសង្គមរបស់វៀត
ណាមប៉ុណ្ណោះទេ ថែមទាំងបង្កើតសញ្ញាថ្មីរបស់វៀតណាមក្នុងផ្នែកបច្ចេកវិទ្យា
សារព័ត៍មានតំបន់និងអន្តរជាតិទៀតផង។ តាមគំរោងនឹងមានដំណាងចំនួន ៧០០នាក់ មកពីប្រទេសនិងតំបន់ដែនដីចំនួន៣០លើពិភពលោកចូលរួម ASOCIO
ITC Summit 2014៕