វៀតណាមទទួលរៀបចំស​ន្និសីទអន្តរជាតិ VPPC’ 2019 ជាលើកដំបូង

(VOVWORLD) -សន្និសីទនេះត្រូវបានធ្វើឡើងនៅជុំវិញទ្វីបនានារួមមាន៖ អឺរ៉ុប អាមេរិក អាស៊ី - ប៉ាស៊ីហ្វិក។ IEEE-VPPC លើកទី ១៦ គឺជាលើកដំបូង ដែលត្រូវបានប្រព្រឹត្តិទៅនៅវៀតណាម និងអាស៊ីអាគ្នេយ៍។
វៀតណាមទទួលរៀបចំស​ន្និសីទអន្តរជាតិ VPPC’ 2019 ជាលើកដំបូង - ảnh 1 វៀតណាមទទួលរៀបចំសន្និសីទអន្តរជាតិ VPPC’ 2019 ជាលើកដំបូង

សន្និសីទអន្តរជាតិ VPPC’ 2019 (Vehicle Power and Propulsion Conference) ដែលជាសន្និសីទអន្តរជាតិឈានមុខគេលើវិស័យថាមពលនិងបញ្ជាមធ្យោបាយយានយន្តអគ្គិសនី បានបើកនាព្រឹកថ្ងៃទី១៥ ខែ តុលា នៅទីក្រុងហាណូយ ក្រោមប្រធានបទ “ តភ្ជាប់ការធ្វើដំណើរនាអនាគត។ សន្និសីទនេះនឹងប្រព្រឹត្តិទៅដល់ថ្ងៃទី ១៧ ខែតុលា ដោយទាក់ទាញការចូលរួមរបស់ប្រតិភូចំនួន ២៤០ នាក់ មកពី ៣១ ប្រទេស។

វៀតណាមមានកិត្តិយស ដែលត្រូវបានជ្រើសរើសធ្វើជាប្រទេសម្ចាស់ផ្ទះនៃសន្និសីទដ៏សំខាន់នៃអង្គការវិស្វករ អគ្គិសនី និងអេឡិចត្រូនិកអន្តរជាតិ (IEEE) ។ សន្និសីទនេះត្រូវបានធ្វើឡើងនៅជុំវិញទ្វីបនានារួមមាន៖ អឺរ៉ុប អាមេរិក អាស៊ី - ប៉ាស៊ីហ្វិក។ IEEE-VPPC លើកទី ១៦ គឺជាលើកដំបូង ដែលត្រូវបានប្រព្រឹត្តិទៅនៅវៀតណាម និងអាស៊ីអាគ្នេយ៍។ ដោយមាន សុន្ទរកថាចំនួន ៥ របស់អ្នកជំនាញ មេរៀនបង្រៀនស៊ីជម្រៅចំនួន ២ និង របាយការចំនួន ២៣៨ ដែលត្រូវបានបកស្រាយក្នុង ២៨ វគ្គនោះ VPPC'2019 បានក្លាយជាសន្និសីទធំ ទីពីរក្នុងប្រវត្តិសាស្រ្តរយៈពេល ១៦ ឆ្នាំកន្លងទៅ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ