វៀតណាមទទួលវ៉ាក់សាំងបង្ការកូវីដ ១៩ ចំនួន១,៥លានដូស

(VOVWORLD) - ថ្លែងនៅ ពិធីនេះ អនុរដ្ឋមន្រ្តីការបរទេសវៀតណាមលោក Dang Hoang Giang បានកោត សរសើរការជួយឧបត្ថម្ភដ៏ថ្លៃថ្លានិងទាន់ពេលវេលារបស់កម្មវិធី COVAX និងរដ្ឋាភិបាល ប្រជាជនអាមេរិកក្នុងបរិបទដែលវៀតណាមកំពុងមានតម្រូវការជំរុញការចាក់វ៉ាក់សាំងជូនប្រជាជនឲ្យបានឆាប់រហ័សជាងទៀត។ 

វៀតណាមទទួលវ៉ាក់សាំងបង្ការកូវីដ ១៩ ចំនួន១,៥លានដូស - ảnh 1វៀតណាមទទួលជានិមិត្តរូបកញ្ចប់វ៉ាក់សាំង Pfizer/BioTech ចំនួន១លាន៥សែនដូស ផ្គត់ផ្គង់ ដោយយន្តការ COVAX ក្រោមការជួយឧបត្ថម្ភរបស់រដ្ឋាភិបាលអាមេរិក។
នៅរសៀលថ្ងៃទី៤ តុលា ក្រសួងការបរទេសវៀតណាមបានរៀបចំពិធី ទទួលជានិមិត្តរូបកញ្ចប់វ៉ាក់សាំង Pfizer/BioTech ចំនួន១លាន៥សែនដូស ផ្គត់ផ្គង់ ដោយយន្តការ COVAX ក្រោមការជួយឧបត្ថម្ភរបស់រដ្ឋាភិបាលអាមេរិក។ ថ្លែងនៅ ពិធីនេះ អនុរដ្ឋមន្រ្តីការបរទេសវៀតណាមលោក Dang Hoang Giang បានកោត សរសើរការជួយឧបត្ថម្ភដ៏ថ្លៃថ្លានិងទាន់ពេលវេលារបស់កម្មវិធី COVAX និងរដ្ឋាភិបាល ប្រជាជនអាមេរិកក្នុងបរិបទដែលវៀតណាមកំពុងមានតម្រូវការជំរុញការចាក់វ៉ាក់សាំងជូនប្រជាជនឲ្យបានឆាប់រហ័សជាងទៀត។ ការជួយឧបត្ថម្ភនេះបាននិងកំពុងរួម ចំណែកជួយវៀតណាមគ្រប់គ្រងជម្ងឺរាតត្បាតប្រកបដោយប្រសិទ្ធភាព សម្របខ្លួន ប្រកបដោយសុវត្ថិភាព នាំប្រទេសជាតិឈានចូលដំណាក់កាលប្រក្រតីភាពថ្មី។ លោក អនុរដ្ឋមន្រ្តីបានសង្កត់ធ្ងន់ថា ដោយការចែកចាយវ៉ាក់សាំងលើកនេះ COVAX បន្តជា អង្គការផ្គត់ផ្គង់វ៉ាក់សាំងធំបំផុតដល់វៀតណាមដោយមានចំនួនវ៉ាក់សាំងសរុបចំនួន១៤លានដូសត្រូវបានបញ្ជូនមកវៀតណាមទៅហើយ ខណៈដែលអាមេរិកជាប្រទេស ផ្គត់ផ្គង់វ៉ាក់សាំងធំបំផុតដល់វៀតណាម ដោយចំនួនសរុប៧,៥ លានដូស៕

ប្រតិកម្មទៅវិញ

ផ្សេងៗ