វៀតណាមទទួលស្គាល់ “លិខិតឆ្លងដែនវ៉ាក់សាំង” ជាមួយបណ្តាប្រទេស
(VOVWORLD) - ការិយាល័យរដ្ឋាភិបាលទើបបានចេញឯកសារជាលាយលក្ខអក្សរមួយដែលបង្ហាញពីមតិដឹកនាំ របស់លោកនាយករដ្ឋ មន្រ្តី Pham Minh Chinh ស្តីពីការទទួលស្គាល់ “លិខិតឆ្លងដែនវ៉ាក់សាំង” ដែលត្រូវបានស្គាល់ថាជា លិខិតឆ្លងដែនសុខភាពអេឡិចត្រូនិក។
បច្ចុប្បន្ននេះប្រទេសជាច្រើននៅជុំវិញពិភពលោកបានអនុវត្តន៍ “លិខិតឆ្លងដែនវ៉ាក់សាំង” ដើម្បី បើកសេដ្ឋកិច្ចរបស់ខ្លួនឡើងវិញនិងនាំឱ្យសកម្មភាពសេដ្ឋកិច្ចសង្គមវិលត្រឡប់មករកភាពប្រក្រតីថ្មី។ ការទទួលស្គាល់គ្នាទៅវិញទៅមកនៃ “លិខិតឆ្លងដែនវ៉ាក់សាំង” រវាងវៀតណាមនិងបណ្តាប្រទេសក្នុងតំបន់និងពិភពលោកមានសារៈសំខាន់និងជាពិសេសចាំបាច់ណាស់នៅក្នុងបរិបទបច្ចុប្បន្ន។ លោកនាយករដ្ឋមន្រ្តី Pham Minh Chinh បានចាត់ឱ្យក្រសួងការបរទេសដឹកនាំដោយសម្របសម្រួលជាមួយក្រសួងសុខាភិបាលនិងក្រសួង ស្ថាប័នពាក់ព័ន្ធ ធ្វើការជាបន្ទាន់ជាមួយស្ថាប័នមុខងារនៃបណ្តាប្រទេសនៅអាស៊ីអាគ្នេយ៍ សហភាពអឺរ៉ុប សហរដ្ឋអាមេរិក ចិន ជប៉ុន, ប្រទេស កូរ៉េខាងត្បូងនិងប្រទេសដទៃទៀតនៅជុំវិញពិភពលោក សម្រាប់ការទទួលស្គាល់គ្នាទៅវិញទៅមកនៃ "លិខិតឆ្លងដែនវ៉ាក់សាំង"៕