វៀតណាមធានាការផ្គត់ផ្គង់អង្ករគ្រប់គ្រាន់

(VOVWORLD) - ដំណាំរស្រូវរដូវប្រាំងឆ្នាំនេះនៅតំបន់វាលសណ្តទន្លេ Cuu Long  មានបរិមាណផលស្រូវរំពឹងទុកជិត ១១ លានតោនស្មើនឹងអង្ករចំនួន ៣លានតោនដែលមានន័យថាគឺគ្រប់គ្រាន់សម្រាប់ការប្រើប្រាស់ក្នុងតំបន់ វាលសណ្ដទន្លេ Cuu Long និងទីក្រុងហូជីមិញ។
វៀតណាមធានាការផ្គត់ផ្គង់អង្ករគ្រប់គ្រាន់ - ảnh 1 ការផ្គត់ផ្គង់អង្ករនៅក្នុងប្រទេសនិងនៅឃ្លាំងសហគ្រាសមានច្រើនសម្បូរ ដើម្បីធានាសន្តិសុខស្បៀងអាហារ (រូបថត៖ nongnghiep. vn)

ទន្ទឹមនឹងនេះបរិមាណផលស្រូវដែលប្រមូលផលនៅតែបន្តកើនឡើងផងដែរ។ លោក Nguyen Nhu Cuong ប្រធាននាយកដ្ឋានដាំដុះដំណាំនៃក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទបានមានប្រសាសន៍ថា៖

“ នៅចុងខែមេសាខាងមុខនេះ យើងនឹងអាចប្រមូលផលស្រូវបានជាង ១៣ លានតោនសំរាប់តំបន់វាលសណ្ដទន្លេ Cuu Long និងឆ្នេរសមុទ្រ Trung Bo ខាងត្បូង។ ប៉ុន្តែ ប្រសិនបើគិតត្រឹមខែមិថុនា យើងនឹងប្រមូលផលស្រូវរដូវប្រាំងលើផ្ទៃដីប្រមាណ ១,១ លាន ហិកតានៃបណ្តាខេត្តភាគខាងជើង វៀតណាមផងដែរ។

អាចនិយាយបានថា យើងអាចធានានូវតម្រូវការសន្តិសុខស្បៀងអាហារសម្រាប់ទីផ្សារក្នុងស្រុកនិងមានចំណែកមួយទៀតដើម្បីនាំចេញផងដែរ»៕

ប្រតិកម្មទៅវិញ

ផ្សេងៗ