វៀតណាមធានាការអនុវត្តបណ្ដាសិទ្ធិសេដ្ឋកិច្ច សង្គមនិងវប្បធម៌

វៀតណាមធានាការអនុវត្តបណ្ដាសិទ្ធិសេដ្ឋកិច្ច សង្គមនិងវប្បធម៌ - ảnh 1
ការប្រកួតរត់ដើម្បីសន្តិភាពឆ្នាំ២០១៤នៅវៀតណាម (រូបថត៖TTXVN)


(VOVworld) - នៅក្នុងសម័យប្រជុំលើកទី៥៣របស់គណៈកម្មាធិការអំពីសិទ្ធិសេដ្ឋកិច្ច
សង្គមនិងវប្បធម៌នៃអង្គការសហប្រជាជាតិ (អ.ស.ប) ដែលបានប្រព្រឹត្តទៅនៅទីក្រុង
Geneva ប្រទេសស្វីស ចាប់ពីថ្ងៃទី១០ដល់ទី១១វិច្ឆិកា បណ្ដាសមាជិកគណៈកម្មាធិការ បានអបអរសាទរវៀតណាម ទទួលបានសមិទ្ធិជាច្រើនក្នុងកិច្ចការកាត់បន្ថយភាពក្រី
ក្រ សុខុមាលភាពសង្គម មិនប្រកាន់ចំពោះប្រជាជននៅគ្រប់ស្រទាប់ទូទាំងប្រទេស។
បណ្ដាសមាជិក បាននាំចេញខ្លឹមសារជាច្រើន ដើម្បីវៀតណាមពិនិត្យមើល បន្តធ្វើ
សុក្រិតបរិយាកាសគតិ្តយុត្តិ កសាងគោលនយោបាយ កម្មវិធីជាតិ សំដៅធានាគុណ
ភាពនិងប្រសិទ្ធភាពនៃការអនុវត្តបណ្ដាសិទ្ធិសេដ្ឋកិច្ចសង្គមនិងវប្បធម៌ ប្រមូលផ្ដុំកែ
លំអរជីវភាពរស់នៅសំរាប់ប្រជាជន ជាពិសេសគឺនារី កុមារ ក្រុមជនងាយរងគ្រោះ។ដំណាងរបស់គណៈប្រតិភូវៀតណាម បានអះអាងថា រដ្ឋាភិបាលនឹងស្រាវជ្រាវមតិ
ពោលខាងលើ និងរៀបចំអនុវត្តក្នុងលក្ខណៈរបស់ប្រទេសជាតិ រួមចំណែកពង្រីក
តួនាទីរបស់វៀតណាម ជាសមាជិក មានការទទួលខុសត្រូវនិងសកម្មរបស់សហ
គមន៍អន្តរជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ