វៀតណាមធានានិងកែលំអសិទ្ធិជាសារវ័ន្តរបស់មនុស្សដោយឥតឈប់ឈរ
|
អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោក Le Hai Binh |
(VOVworld)-ក្នុងការឆ្លើយសម្ភាសន៍ជាមួយអ្នកយកព័ត៌មានស្នើឲ្យដឹងអំពីប្រតិកម្ម
របស់វៀតណាមស្តីពីការដែលក្រសួងការបរទេសអាមេរិកចេញរបាយការណ៍សិទ្ធិ
មនុស្សឆ្នាំ២០១៦នោះ នាថ្ងៃទី១៣មិនាឆ្នាំ២០១៧ អ្នកនាំពាក្យក្រសួងការបរទេស
វៀតណាមលោក Le Hai Binh បានលើកច្បាស់ថា គោលនយោបាយមុនក៏ដូចជា
ក្រោយរបស់វៀតណាមគឺការពារនិងជម្រុញសិទ្ធិជាសារវ័ន្តរបស់មនុស្ស។ រាល់ការ
ខំប្រឹងប្រែងនិងសមិទ្ធិរបស់វៀតណាមក្នុងការធានានិងកែលំអដោយឥតឈប់ឈរ
រាល់សិទ្ធិជាសារវ័ន្តរបស់ប្រជាជននាពេលកន្លងទៅគឺត្រូវបានសហគមន៍អន្តរជាតិ
ទទួលស្គាល់និងវាយតម្លៃខ្ពស់។ លោក Le Hai Binh បានឲ្យដឹងថា វៀតណាម
ត្រៀមខ្លួនជាស្រេចធ្វើការផ្លាស់ប្តូរមតិដោយស្មោះត្រង់ដោយឈរលើស្មារតីស្ថាបនា
ជាមួយប្រទេសទាំងអស់ ក្នុងនោះមានអាមេរិកផង។ របាយការណ៍សិទ្ធិមនុស្សឆ្នាំ
២០១៦របស់ក្រសួងការបរទេសអាមេរិកទោះបីជាបានទទួលស្គាល់សមិទ្ធិការពារ
សិទ្ធិមនុស្សមួយចំនួនរបស់វៀតណាមក៏ដោយ ប៉ុន្តែនៅតែនាំចេញមតិខ្វះបរានុម័ត
និងមិនឆ្លុះបញ្ចាំងត្រឹមត្រូវនូវស្ថានភាពជាក់ស្តែងនៅវៀតណាមនោះឡើយ។
ឆ្លើយសំណួររបស់អ្នកយកព័ត៌មានស្តីពីប្រតិកម្មរបស់វៀតណាមចំពោះការដែល
ចិនបានរៀបចំទួរទេសចរណ៍ខុសច្បាប់មកប្រជុំកោះ Hoang Sa និងការដែល នាវាការ
ពារសមុទ្រចិនដេញតាមនាវានេសាទរបស់វៀតណាមលើប្រជុំកោះ Hoang Sa នោះ
អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោក Le Hai Binh បាន អះអាងថា វៀត
ណាមមានមូលដ្ឋានគតិយុត្តគ្រប់គ្រាន់និង ភស្តុតាងប្រវត្តិសាស្រ្តជាក់ លាក់អះអាង
អធិបតេយ្យរបស់វៀតណាមចំណោះប្រជុំកោះ Hoang Sa និង Truong Sa ។វៀតណាម
ប្រឆាំងជំទាស់ដាចអហង្ការនិងសំណូមពរឲ្យភាគីចិនគោរពអធិបតេយ្យ ភាពរបស់
វៀតណាមនិងច្បាប់អន្តរជាតិ បញ្ជប់ភ្លាមនិងកុំឲ្យប្រព្រឹត្តទៅអំពើដូច ពោលខាងលើ
ព្រមទាំងរួមចំណែកទៅក្នុងការរក្សាសន្តិភាពនិងស្ថិរភាពនៅសមុទ្រខាងកើតទៀតផង៕