វៀតណាមធានាប្រភពថាមពលអគ្គីសនីយ៉ាងគ្រប់គ្រាន់ដើម្បីបម្រើតម្រូវការ អភិវឌ្ឍសេដ្ឋកិច្ច

(VOVWORLD) - អគ្គនាយករងសម្ព័ន្ធក្រុមហ៊ុនថាមពល អគ្គីសនីវៀតណាមលោក Vo Quang Lam បានអោយដឹងថា នាពេលកន្លងទៅ វៀតណាមទទួលបានគម្រោងវិនិយោគលើវិស័យថាមពលព្រះអាទិត្យជាច្រើន អាស្រ័យដោយ គោលនយោបាយអនុគ្រោះរបស់រដ្ឋាភិបាល។ 

សម្ព័ន្ធក្រុមហ៊ុនថាមពលអគ្គីសនីវៀតណាមនិងក្រសួងឧស្សាហពាណិជ្ជកម្មកំពុងទទួលយក គម្រោងជាច្រើនស្ដីពីថាមពលកកើតឡើងវិញ ដើម្បីបម្រើអោយ ការអភិវឌ្ឍសេដ្ឋកិច្ច។ នេះជាគោលនយោបាយដ៏ត្រឹមត្រូវក្នុងកាលៈទេសៈដែល វារីអគ្គីសនីត្រូវអស់កម្លាំងសឹងតែទាំងស្រុង ខណៈដែលឧណ្ហអគ្គីសនីបង្កឡើង ផលវិបាកជាច្រើន។ ផ្លាស់ប្ដូរជាមួយមជ្ឈដ្ឋានអ្នកយកព័ត៌មាននារសៀលថ្ងៃទី ៣០ ខែឧសភា នៅរដ្ឋធានីហាណូយ អគ្គនាយករងសម្ព័ន្ធក្រុមហ៊ុនថាមពល អគ្គីសនីវៀតណាមលោក Vo Quang Lam បានអោយដឹងថា នាពេលកន្លងទៅ វៀតណាមទទួលបានគម្រោងវិនិយោគលើវិស័យថាមពលព្រះអាទិត្យជាច្រើន អាស្រ័យដោយ គោលនយោបាយអនុគ្រោះរបស់រដ្ឋាភិបាល។ ក្នុងរយៈពេល ខ្លីៗខាងមុខ វៀតណាមមានលទ្ធភាពជាច្រើនដើម្បីក្លាយទៅជាមហាអំណាច ពិភពលោកអំពីថាមពលព្រះអាទិត្យ។ លោក Vo Quang Lam បានអោយដឹង ថែមទៀតថា៖

        “គិតរហូតដល់ថ្ងៃទី៣០ ខែឧសភា មានគម្រោងថាមពលព្រះអាទិត្យចំនួន ៤៧គម្រោងដែលមានអានុភាពចំនួន២៣០០ MW ដែលត្រូវបានតភ្ជាប់នឹងខ្សែ បណ្ដាញអគ្គីសនីជាតិ។ ក្នុងខែមិថុនានេះ យើងខ្ញុំរំពឹងទុកថា នឹងមាន៤៩គម្រោង ថែមទៀតដោយអានុភាពចំនួន២៦០០ MW។ ដើម្បីឆ្លើយតបនឹងតម្រូវការតភ្ជាប់ នេះ សម្ព័ន្ធក្រុមហ៊ុនថាមពលអគ្គីសនីវៀតណាមបានជួបធ្វើការជាមួយវិនិយោគិន ចំនួន២០០ ដើម្បីចុះហត្ថលេខាលើកិច្ចសន្យាលក់ដូរអគ្គីសនី”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ