វៀតណាមធានាប្រភពផ្គត់ផ្គង់ម៉ាស់

(VOVWORLD) - នៅចំពោះមុខការវិវត្តន៍ថ្មីនៃជំងឺកូវីដ ១៩ (Covid 19) សហគ្រាសវាយនភ័ណ្ឌ និងប្រព័ន្ធចែកចាយនិងលក់រាយ បានសន្យាផ្គត់ផ្គង់    ម៉ាស់គ្រប់ប្រភេទសម្រាប់ទីផ្សារ។
វៀតណាមធានាប្រភពផ្គត់ផ្គង់ម៉ាស់ - ảnh 1 ផលិតម៉ាស់ប្រឆាំងមេរោគនៅឯអង្គភាពសមាជិកនៃ Vinatex (រូបថត៖ Vietnamplus) 

លោក Cao Huu Hieu អគ្គនាយករងនៃសម្ព័ន្ធក្រុមហ៊ុនវាយនភ័ណ្ឌវៀតណាម (Vinatex) បានឲ្យដឹងថាសម្ព័ន្ធក្រុមហ៊ុនបានសន្យាត្រៀមខ្លួនជាស្រេចក្នុងការផ្គត់ផ្គង់បរិមាណម៉ាស់ការពារមេរោគគ្រប់គ្រាន់ដោយចៀសវាងពីកាអស់ ពីស្តុក ឬ ការតម្លើងថ្លៃទំនិញនៅលើទីផ្សារនោះឡើយ។ នាបច្ចុប្បន្ននេះសមត្ថភាពផលិតម៉ាស់ការពារមេរោគរបស់ Vinatex គឺមានប្រមាណ ១០០ លានម៉ាស់ / ខែ ហើយសមត្ថភាពផលិតម៉ាស់វេជ្ជសាស្ត្រគឺមានប្រមាណ ៣០ លានម៉ាស់ / ខែ។ លោក Cao Huu Hieu បានឲ្យដឹងថា៖

« ក្រៅពីការងារផលិតធម្មតា យើងខ្ញុំនៅតែមានភារកិច្ចសំខាន់ៗថែមទៀតផង។ សម្ព័ន្ធក្រុមហុនវាយនភ័ណ្ឌវៀតណាម គឺជាអង្គភាពឈានមុខគេក្នុងការផលិតម៉ាស់ការពារមេរោគ ដើម្បីបម្រើក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងនៅវៀតណាម ក៏ដូចជាសម្រាប់ការនាំចេញទៅកាន់ទីផ្សារបរទេសផងដែរ»។

តំណាងផ្សារទំនើប និងហាងលក់ទំនិញមួយចំនួននៅទីក្រុងហាណូយបានអះអាងថាបរិមាណមុខទំនិញជាម៉ាស់ការពារមេរោគនិងម៉ាស់វេជ្ជសាស្ត្រមានច្រើនសម្បូរណាស់។ អង្គភាពនានាបានមានភាពម្ចាស់ការក្នុងការត្រៀមរៀបចំមុខទំនិញជាម៉ាស់បានយ៉ាងគ្រប់គ្រាន់ ហើយក៏ធ្វើការជាមួយអ្នកផ្គត់ផ្គង់ដើម្បីធានាប្រភពទំនិញនៃការចែកចាយ ក៏ដូចជាសន្យាថានឹងមិនដំឡើងថ្លៃនោះឡើយទេ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ