វៀតណាមធានាបរិយាកាសវិនិយោគនិងរក្សាសន្តិសុខសណ្តាប់ធ្នាប់នៅបណ្ដាមណ្ឌលឧស្សាហកម្ម


វៀតណាមធានាបរិយាកាសវិនិយោគនិងរក្សាសន្តិសុខសណ្តាប់ធ្នាប់នៅបណ្ដាមណ្ឌលឧស្សាហកម្ម - ảnh 1
រដ្ឋមន្ត្រីក្រសួង នគរបាលវៀតណាម លោក Tran Dai Quang (Image: Vietnam+)

(VOVworld) – នាថ្ងៃទី ១៦ ឧសភា ក្រុមការងាររបស់គណៈកម្មាធិការប្រជាជន
ខេត្ត Binh Duong (ភាគខាងត្បូងវៀតណាម) បានទៅត្រួតពិនិត្យនិងជួបសន្ទនា
ជាមួយប្រធានសមាគមអាជីវករតៃវ៉ាន់អំពីសភាពការណ៍ខូចខាតនៃបណ្ដា
អង្គភាពអាជីវកម្មដោយមុខសញ្ញាជ្រុលនិយមបានបណ្តាលឡើងក្នុងការ
ដង្ហែរក្បួនប្រឆាំងជំទាស់ទង្វើរបស់ចិននៅសមុទ្រខាងកើតរបស់កម្មករនៅ
មណ្ឌលឧស្សាហកម្ម Binh Duong ក្នុងរយៈពេល​ប៉ុន្មានថ្ងៃកន្លងមក។

ប្រធានគណៈកម្មាធិការប្រជាជនខេត្ត Binh Duong លោក Le Thanh Cung បាន
អះអាងថា៖ ប្រការពោលខាងលើគឺសោកស្តាយណាស់។ ដើម្បីជំនះ ពុះពារ
លើស្ថានភាពនេះ ខេត្ត Binh Duong បានរៀបចំបណ្ដាក្រុមទទួលបន្ទុកសហការ
ជាមួយអង្គភាពអាជីវកម្មនានាវាយតំលៃការខូចខាត។ បន្ទាប់ពីជំនួបធ្វើការនេះ បណ្ដាអង្គភាពអាជីវកម្មនិងសមាគមអាជីវករតៃវ៉ាន់បានសម្តែងនូវទំនុកទុក
ចិត្តចំពោះរដ្ឋអំណាចនៅខេត្ត Binh Duong ហើយសន្យានឹងស្តារសកម្មភាព
ផលិតកម្ម ឡើងវិញ។ ក្នុងរយៈពេល ២ ថ្ងៃកន្លងទៅ ស្ថានភាពសណ្តាប់ធ្នាប់
នៅបណ្ដាមណ្ឌល ឧស្សាហកម្មនៅខេត្ត Binh Duong ត្រូវបានរក្សារឹងមាំ កម្មករបានវិលត្រឡប់មកធ្វើការ ធម្មតាឡើងវិញ។ ប្រធានខុទ្ទកាល័យនគបាល
ខេត្ត Binh Duong វរៈសេនីយ៍ឯក Pham Xuan Truong បានឲ្យដឹងថា៖

“យើងមានទស្សនៈសម្តែងទឹកចិត្តស្នេហារជាតិដោយសន្តិភាព។ ដោយហេតុនេះ
យើង ខ្ញុំបានអំពាវនាវឲ្យកម្មករត្រូវគោរពច្បាប់ជឿជាក់ទៅលើគោលមាគ៌ារគោល
នយោ បាយរបស់បក្សនិងរដ្ឋអំពីការដោះស្រាយបញ្ហាលើសមុទ្រខាងកើតដោយ
សន្តិវិធី និង ជៀសវាងសកម្មភាពដូច្នេះនៅខេត្ត Binh Duong តទៅទៀត។”

ក្នុងជំនួបជាមួយថ្នាក់ដឹកនាំខេត្ត Binh Duong  នាថ្ងៃទី ១៦ ឧសភា រដ្ឋមន្ត្រីក្រសួង នគរបាលវៀតណាម លោក Tran Dai Quang បានបញ្ជាណែនាំបណ្ដាស្ថាប័នមាន
សមត្ថកិច្ចនៅខេត្ត Binh Duong ត្រូវធ្វើការស៊ើបអង្គេតបណ្ដាមុខសញ្ញាដែលមាន ឧបាយកលបំផ្លិចបំផ្លាញរដ្ឋវៀតណាមនិងចំណងមិត្តភាពល្អប្រសើរវាងប្រជាជន
នៃ ប្រទេសទាំង ២ វៀតណាម-ចិន។ ថ្នាក់ដឹកនាំខេត្ត Binh Duong ត្រូវជំរុញការ
ឃោនាអប់រំនិងកំរង់ទិសដៅសាធារណៈមតិសង្គមជាពិសេសគឺសំរាប់កម្មកនៅ
លើមូលដ្ឋានអំពីការប្រាស្រ័យឲ្យបានត្រឹមត្រូវតាមច្បាប់ចំពោះការរំលោភលើ
អធិបតេយ្យភាពនឹងបូរណភាពដែនដីរបស់ចិននៅ​សមុទ្រខាងកើតរបស់វៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ