វៀតណាមធានារៀបចំដ៏ជោគជ័យ IPU 132

វៀតណាមធានារៀបចំដ៏ជោគជ័យ IPU 132 - ảnh 1
វៀតណាមធានារៀបចំដ៏ជោគជ័យ IPU 132​ (VOV)

        Vovworld-ប្រព្រឹត្តទៅក្នុងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៩ដល់២១មករា
សម័យប្រជុំលើកទី៣៤នៃគណ

ៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវៀតណាមបាន​សំរេចកម្មវិធីធ្វើការ។ ក្នុងសម័យ
ប្រជុំលើកនេះ គណៈកម្មាធិការអចិន្ត្រៃយ៍​រដ្ឋសភាបានលៃទុកពេលវេលាភាគ
ច្រើនសំរាប់ការងារកសាងច្បាប់ដោយការ​ផ្ដល់មតិអំពីបញ្ហាធំៗនៃគំរោងច្បាប់
កាតព្វកិច្ចយោធា(វិសោធនកម្ម) ច្បាប់​សកម្មភាពឃ្លាំមើលរបស់រដ្ឋសភានិងក្រុម
ប្រឹក្សាប្រជាជនជាដើម។

        មុនពេលបិទបញ្ចប់ នាព្រឹកថ្ងៃទី២១មករាបណ្ដាសមាជិកគណៈកម្មាធិការ
​អចិន្ត្រៃយ៍រដ្ឋសភាបានផ្ដល់មតិអំពីការត្រៀមរៀបចំឲ្យមហាសន្និបាតអន្តរសភា
ពិភពលោកលើកទី១៣២ (IPU 132) ដែលនឹងប្រព្រឹត្តទៅនៅទីក្រុងហាណូយ​នា
​ខែមិនា​ខាង​មុខ។​ រាយការណ៍នៅសម័យប្រជុំនេះ លោក Tran Van Hang ប្រធាន
​គណៈ​កម្មាធិការ​កិច្ចការបរទេសរបស់រដ្ឋសភាបានឲ្យដឹងថា ដល់ឥឡូវ​នេះ
ការងារត្រៀម​រៀបចំ​អំពីខ្លឹមសារព័ត៌មានឃោសនាជាដើមសំរាប់​មហាសន្និបាត
អន្តរសភាលើក​ទី​១៣២បានសំរេចជាសារវន្ត។ នៅ IPU 132 រដ្ឋសភាវៀតណាម
ក៏នឹង​ទទួល​រៀបចំ​កម្មវិធី​ព្រឹទ្ធសភាវ័យក្មេង។

        ថ្លែងមតិបិទសម័យប្រជុំប្រធានរដ្ឋសភាលោក Nguyen Sinh Hung ប្រធាន
​គណៈកម្មាធិការបញ្ជាថ្នាក់រដ្ឋអំពី IPU 132 បានរំលឹកថា នេះជាព្រឹត្តិការណ៍​
កិច្ចការបរទេសមានអត្ថន័យនយោបាយសង្គមសំខាន់បំផុតដោយទ្រង់ទ្រាយ
ធំធេងត្រូវបានរៀបចំនៅវៀតណាម ហេតុនេះហើយការងារត្រៀមរៀបចំត្រូវ
​ម៉ត់ចត់ដើម្បីមហាសន្និបាតអន្តរសភាពិភពលោកលើកទី១៣២បានប្រព្រឹត្តទៅ
ជោគជ័យដ៏ល្អប្រសើរ។ ប្រធានរដ្ឋសភាលោក Nguyen Sinh Hung បានស្នើរ​ថា៖

        “យើងត្រូវឆ្លើយតបនិងធ្វើល្អបំផុត រាល់កំលាំងដែលបំរើឲ្យមហាសន្និបាត
​ត្រូវ​ធ្វើអស់ពីកំលាំងកាយចិត្តដើម្បី IPU 132 ទទួលបានជោគជ័យ។ ចាត់ទុក​
ជោគជ័យនៃព្រឹត្តិការណ៍នេះជាជោគជ័យរបស់យើង។ បណ្ដាស្ថាប័ននៃគណៈ
​កម្មាធិការបញ្ជាស្ថាប័នរបស់រដ្ឋសភាទីក្រុងហាណូយនិងសមាសភាពចូលរួម
​ត្រូវធ្វើអស់ពីកំលាំងកាយចិត្ត។ ភារកិច្ចរបស់យើងគឺរៀបចំអនុវត្តមហាសន្និបាត​
យ៉ាងម៉េចឲ្យល្អបំផុតនិងត្រូវម្ចាស់ការ៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ