វៀតណាមធានាល្អរាល់សិទ្ធិជាសារវ័ន្តរបស់ប្រជាពលរដ្ឋ

វៀតណាមធានាល្អរាល់សិទ្ធិជាសារវ័ន្តរបស់ប្រជាពលរដ្ឋ - ảnh 1
អនុប្រធានរដ្ឋលោកស្រី Dang Thi Ngoc Thinh ថ្លែងមតិនៅក្រុមប្រឹក្សាសិទ្ធិមនុស្ស

(VOVworld)-នាថ្ងៃទី១៣មិថុនា អនុប្រធានរដ្ឋវៀតណាមលោកស្រី Dang Thi
Ngoc Thinh បានដឹកនាំគណៈប្រតិភូវៀតណាមចូលរួមកិច្ចប្រជុំលើកទី៣២នៃ
ក្រុមប្រឹក្សាសិទ្ធិមនុស្ស អ.ស.ប នៅក្រុងហ្សឺណែវប្រទេសស្វីស។ ថ្លែងមតិក្នុងកិច្ច
 ប្រជុំនេះ លោកស្រី Dang Thi Ngoc Thinh បានស្នើរឲ្យក្រុមប្រឹក្សាសិទ្ធិមនុស្ស
ផ្តោតការយកចិត្តទុកដាក់សម្រាប់ការងារអនុវត្តរបៀបវារៈ២០៣០ស្តីពីការអភិវឌ្ឍ
ន៍និរន្តរភាពនិងបញ្ហាផលប៉ះពាល់នៃបម្រែបម្រួលអាកាសធាតុទៅលើសិទ្ធិ
មនុស្ស។ លោកស្រីអនុប្រធានរដ្ឋក៏បានលើកឡើងនូវសភាពការរាំងស្ងួត ការ
ជ្រាបចូលនៃទឹកប្រៃដោយផលប៉ះពាល់នៃបម្រែបម្រួលអាកាសធាតុនៅ បណ្តា
ខេត្តភាគកណ្តាល តំបន់ Tay Nguyen និងវាលសណ្ត ទន្លៃ Cuu Long របស់វៀត
ណាមផងដែរ។ លោកស្រី Dang Thi Ngoc Thinh បានអះអាងថា វៀតណាមនឹង
ខិតខំប្រឹងប្រែងក្នុងការធានាសិទ្ធិរបស់ប្រជាពលរដ្ឋវៀតណាមទាំង អស់ ព្រមទាំង
នឹងរួមចំណែកសកម្មចូលក្នុងការធានាសិទ្ធិមនុស្សនៅទូទាំង ពិភពលោក។

        នាពេលរសៀលថ្ងៃដដែល លោកស្រី Dang Thi Ngoc Thinh បានអញ្ជើញ
ជួបជាមួយអគ្គលេខាធិការសហភាពអន្តរសភាពិភពលោក (IPU) លោក Martin
Chungong។ នៅទីនេះ អគ្គលេខាធិការ IPU បានទទួលយករាល់ការចែករំលែក
របស់វៀតណាមអំពីបញ្ហាសមុទ្រខាងកើត និងសំណើររបស់វៀតណាមអំពីការ
គាំទ្រការដោះស្រាយជម្លោះដោយសន្តិវិធីឈរលើមូលដ្ឋានច្បាប់អន្តរជាតិ។
លោករូបនេះបានសង្កត់ធ្ងន់ថា នឹងជម្រុញ IPU អនុវត្តនូវកាតព្វកិច្ចរបស់ខ្លួនរួម
ចំណែកចូលក្នុងការរក្សាសន្តិភាពនិងការរស់នៅដោយរាប់អានគ្នារបស់ប្រទេស
 ទាំងអស់លើពិភពលោក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ