វៀតណាមធានាសន្តិសុខនិងសុវត្ថិភាពខាងអាយុជីវិតនិងទ្រពសម្បិតរបស់ បណ្តាអង្គារនិងអង្គភាពអាជីវកម្មបរទេសនៅវៀ


វៀតណាមធានាសន្តិសុខនិងសុវត្ថិភាពខាងអាយុជីវិតនិងទ្រពសម្បិតរបស់ បណ្តាអង្គារនិងអង្គភាពអាជីវកម្មបរទេសនៅវៀ - ảnh 1
រូបថតអិនធឺណែត

Vovworld-នារសៀលថ្ងៃទី១៧ឧសភាក្រសួង​ការបរទេសវៀតណាមបានរៀបចំសន្និ
សីទកាសែតអន្តរជាតិទាក់ទិនដល់សភាពការណ៍សណ្តាប់ធ្នាប់សន្តិសុខនៅខែត្រ
 Binh Duong –Dong Nai-Ha Tinhនិងទីក្រុងហូជីមិញ។ចូលរួមសន្និសីទកាសែតមាន
ឧត្តមសេនីយ៍ទោHoang Kong Tuប្រមុខស្ថាប័នសន្តិសុខស៊ើបអង្កេតក្រសួងនគបាល​
លោកDo Nhat Hoangប្រធាននាយកដ្ឋានវិនិយោគក្រសួងផែនការវិនិយោគលោក Dang
Minh Khoiឧបការីក្រសួងការបរទេសនិងជាប្រធាននាយកដ្ឋានទទួលបន្ទុកឥសាន
ក្រសួងការបរទេសដំណាងគណះកម្មាធិការប្រជាជន ខែត្រ Binh Duongនិងខែត្រ
Ha Tinh។នៅទីនេះ ឧត្តមសេនីយ៍ទោHoang Kong Tuបានអោដឹងថា៖អំពើជ្រុលនិយម
ដែលកើតមានឡើងនៅតំបន់មួយចំនួននាពេលកន្លងទៅជាប្រការគួរឲ្យស្តាយ។បន្ទាប់
ពីរឿងរ៉ាវនេះនាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Tan Dungបានចេញសារចរណ៍
ដោយសំណូមពរគ្រប់ក្រសួងផ្នែកនិងតំបន់អនុវត្តរាល់វិធានការជាក់ស្តែងដោះស្រាយ
បញ្ហានេះជាដាច់ខាត។ជាពិសេសអំពើបង្កការច្របុកច្របល់បំផ្លាញនឹងត្រូវផ្តន្ទាទោស
យ៉ាងតឹងរឹង។ឧត្តមសេនីយ៍ទោHoang Kong Tuចាត់ទុកថា៖”បណ្តាកំលាំងមានសត្ថកិច្ច បានទប់ស្កាត់និងចាប់ខ្លួនមុខសញ្ញារំលោភច្បាប់​រាប់រយនាក់ព្រមទាំងបង្កើនរាល់វិធានការ
បង្កើនសន្តិសុខ សុវត្ថិភាពខាងអាយុជីវិតនិងទ្រពសម្បិតរបស់បណ្តាអង្គារនិងអង្គភាព
អាជីវ​កម្មបរទេសនៅវៀតណាម ស្ថិរភាពសភាពការណ៍។ “លោក Dang MinhKhoiឧបការី
ក្រសួងការបរទេសនិងជាប្រធាននាយកដ្ឋានទទួលបន្ទុកឥសានក្រសួងការបរទេសក៍
អះអាងដែរថា៖” ដោយសារមានការបញ្ជាណែនាំនិងការប្តេជ្ញាចិត្តខ្ពស់របស់រដ្ឋាភិបាល
បណ្តាក្រសួងផ្នែកនិងតំបន់រហូតមកដល់ពេលនេះសភាពការណ៍បានស្ថិរភាព។សុវត្ថិភាពខាងអាយុជីវិតនិងទ្រពសម្បិតរបស់បណ្តាអង្គារនិងអង្គភាពអាជីវ​កម្មបរទេស
 ត្រូវបានធានា ។  “
នៅសន្និសីទកាសែតឧត្តមសេនីយ៍ទោHoang Kong Tuបានអោដឹងថា៖បានមានមនុស្សចំ
នួន២នាក់ត្រូវស្លាប់និងជិត២០០នាក់ផ្សេងទៀតរងរបួស៕

ប្រតិកម្មទៅវិញ

ផ្សេងៗ