វៀតណាមធ្វើជាប្រធានកិច្ចប្រជុំគណៈកម្មាធិការនៃក្រុមប្រឹក្សាអ.ស.ប ស្តីពីដំណើរទស្សនកិច្ចនៅស៊ូដង់ខាងត្បូង
(VOVWORLD) - ក្នុងដំណើរទស្សនកិច្ចនេះ លោកឯកអគ្គរដ្ឋទូត Dang Dinh Quy បានស្វែងរកព័ត៌មាន និងការវាយតម្លៃរបស់រដ្ឋាភិបាលស៊ូដង់ខាងត្បូង និងដៃគូពាក់ព័ន្ធអំពីស្ថានភាពនយោបាយ សន្តិសុខ និងមនុស្សធម៌នៅស៊ូដង់ខាងត្បូង
លោកឯកអគ្គរដ្ឋទូត Dang Dinh Quy ធ្វើជាអធិបតីសម័យប្រជុំនៃគណៈកម្មាធិការក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិស្តីពីស៊ូដង់ខាងត្បូង (រូបថត៖ អ្នកយកព(ព័ត៌មាន VOV ប្រចាំសហរដ្ឋអាមេរិក) |
នាថ្ងៃទី ២ ខែធ្នូ ក្នុងនាមជាប្រធានគណៈកម្មាធិការនៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (អ.ស.ប) ទទួលបន្ទុកប្រទេសស៊ូដង់ខាងត្បូង ឯកអគ្គរដ្ឋទូត លោក Dang Dinh Quy ប្រធានបេសកកម្មអចិន្ត្រៃយ៍របស់វៀតណាមប្រចាំអ.ស.ប បានដឹកនាំកិច្ចប្រជុំដើម្បីពិភាក្សាអំពីដំណើរទស្សនកិច្ចនៅស៊ូដង់ខាងត្បូងរបស់គណៈកម្មាធិការ ចាប់ថ្ងៃទី ១៦-២០ ខែវិច្ឆិកា ដឹកនាំដោយលោកឯកអគ្គរដ្ឋទូតផ្ទាល់។
ក្នុងជំនួបនេះ លោកឯកអគ្គរដ្ឋទូត Dang Dinh Quy បានឲ្យដឹងថា ដំណើរទស្សនកិច្ចនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងអនុវត្តន៍សេចក្តីសម្រេចចិត្តលេខ ២៥៧៧ (២០២១) របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលបានលើកទឹកចិត្តប្រធានគណៈកម្មការស៊ូដង់ខាងត្បូង (គណៈកម្មាធិការលេខ ២២០៦) បំពេញទស្សនកិច្ចនៅប្រទេសស៊ូដង់ខាងត្បូង ដើម្បីត្រួតពិនិត្យការអនុវត្តវិធានការនៃសេចក្តីសម្រេចចិត្តរបស់ក្រុមប្រឹក្សាសន្តិសុខ ទាក់ទងនឹងស៊ូដង់ខាងត្បូងនិងដំណើរការសន្តិភាពនៅក្នុងប្រទេសនេះ។
ក្នុងដំណើរទស្សនកិច្ចនេះ លោកឯកអគ្គរដ្ឋទូត Dang Dinh Quy បានស្វែងរកព័ត៌មាន និងការវាយតម្លៃរបស់រដ្ឋាភិបាលស៊ូដង់ខាងត្បូង និងដៃគូពាក់ព័ន្ធអំពីស្ថានភាពនយោបាយ សន្តិសុខ និងមនុស្សធម៌នៅស៊ូដង់ខាងត្បូង វឌ្ឍនភាពនៃដំណើរការអនុវត្ត កិច្ចព្រមព្រៀងសន្តិភាពឆ្នាំ ២០១៨ នៅស៊ូដង់ខាងត្បូង និងការអនុវត្តលក្ខណៈវិនិច្ឆ័យត្រួតពិនិត្យតាមសេចក្តីសម្រេចចិត្ត លេខ ២៥៧៧ (២០២១) របស់ក្រុមប្រឹក្សាសន្តិសុខ បង្កើតមូលដ្ឋានសម្រាប់ក្រុមប្រឹក្សាសន្តិសុខធ្វើការពិចារណា កែសម្រួល ឬលើកការហ៊ុមព័ទ្ធអាវុធដែលទាក់ទងនឹងប្រទេសស៊ូដង់ខាងត្បូង ក្នុងឆ្នាំ ២០២២៕