វៀតណាមធ្វើជាប្រធានកិច្ចប្រជុំដំបូងរបស់គណៈកម្មការបណ្ដាតំណាងអចិន្រ្តៃយ៍ប្រចាំអាស៊ាន

(VOVWORLD) - លោក Tran Duc Binh បានសង្កត់ធ្ងន់ថា CPR នឹងឆាប់ជាសម្រេចការ ពង្រាងផែនការសកម្មភាពដំណាក់កាលឆ្នាំ២០២១-២០២៥ រវាងអាស៊ាន ជាមួយដៃគូនានាដូចជាកាណាដា ចិន ឥណ្ឌា EU កូរ៉េខាងត្បូង នូវែលហ្សេ ឡង់ អាមេរិកនិងអង្គការសហប្រជាជាតិ ដើម្បីដាក់ជូន អនុម័តនៅកិច្ចប្រជុំ រដ្ឋមន្រ្តីការបរទេសអាស៊ាននាខែសីហាឆ្នាំ២០២០ ខាងមុខ៕
វៀតណាមធ្វើជាប្រធានកិច្ចប្រជុំដំបូងរបស់គណៈកម្មការបណ្ដាតំណាងអចិន្រ្តៃយ៍ប្រចាំអាស៊ាន - ảnh 1លោក ឯកអគ្គរដ្ឋទូត Tran Duc Binh ប្រធានក្រុមបេសកកម្មអចិន្រ្តៃយ៍វៀតណាម ប្រចាំអាស៊ានបានធ្វើជាប្រធានកិច្ចប្រជុំ (រូបថត៖ TTXVN) 

  នាថ្ងៃទី៩ខែមករានៅទីស្នាក់ការគណៈលេខាធិការអាស៊ាន នៅរដ្ឋធានី ហ្សាកាតា ប្រទេសឥណ្ឌូ នេស៊ីនោះ បានប្រព្រឹត្តទៅនូវកិច្ចប្រជុំដើមដំបូង របស់គណៈកម្មការបណ្ដាតំណាងអចិន្រ្តៃយ៍ប្រចាំអាស៊ាន (CPR មករា ឆ្នាំ ២០២០) ក្នុងឆ្នាំប្រធានអាស៊ានរបស់វៀតណាម ដោយមានការចូលរួមរបស់ ឯកអគ្គរដ្ឋទូតនិងតំណាងអចិន្រ្តៃយ៍នៃប្រទេសអាស៊ានទាំងអស់។ លោក ឯកអគ្គរដ្ឋទូត Tran Duc Binh ប្រធានក្រុមបេសកកម្មអចិន្រ្តៃយ៍វៀតណាម ប្រចាំអាស៊ានបានធ្វើជាប្រធានកិច្ចប្រជុំនេះ។

        ថ្លែងនៅពិធីបើក លោកឯកអគ្គរដ្ឋទូត Tran Duc Binh បានចែករំលែក អត្ថន័យនៃប្រធានបទ “អាស៊ានតភ្ជាប់គ្នានិងបន្សាំដោយម្ចាស់ការ” និង អាទិភាពនានារបស់វៀតណាមក្នុងឆ្នាំប្រធានអាស៊ាន២០២០ សំដៅរួម ចំណែកអភិវឌ្ឍសហគមន៍អាស៊ានប្រកបដោយភាពរឹងមាំ បង្កើនការតភ្ជាប់ ក្នុងតំបន់ លើកកំពស់សមត្ថភាពបន្សាំ ឆ្លៀតយកឱកាសនៃបដិវត្តន៍ឧស្សា ហកម្ម៤.០ បង្កើនមនសិការសហគមន៍និងអត្តសញ្ញាណអាស៊ាន លើក កំពស់សមត្ថភាពនិងប្រសិទ្ធភាពនៃសកម្មភាពរបស់អាស៊ាន ពង្រីក មជ្ឈភាពនិងជំរុញទំនាក់ទំនងសហប្រតិបតិ្តការរវាងអាស៊ានជាមួយដៃគូ ផ្សេងៗសំដៅពង្រឹងបរិយាកាសសុខសន្តិភាពនិងស្ថិរភាពនៅក្នុងតំបន់ផងដែរ។

        លោកឯកអគ្គរដ្ឋទូត Tran Duc Binh បានអះអាងថា ក្នុងឋានៈជា ប្រធាន CPR ក្រុមបេសកកម្មវៀតណាមនឹងខិតខំប្រឹងប្រឺងរួមជាមួយ ប្រទេសជាសមាជិកដទៃនិងគណៈលេខាធិការអាស៊ាន បន្តដំណើរការ កម្មវិធីការងារឆ្នាំ២០១៩-២០២០ របស់ CPR ក៏ដូចជាអាទិភាពនានានៃផែន ការមេស្ដីពីការតភ្ជាប់អាស៊ានដល់ឆ្នាំ២០២៥ (MPAC 2025) ផងដែរ។

        លោក Tran Duc Binh បានសង្កត់ធ្ងន់ថា CPR នឹងឆាប់ជាសម្រេចការ ពង្រាងផែនការសកម្មភាពដំណាក់កាលឆ្នាំ២០២១-២០២៥រវាងអាស៊ាន ជាមួយដៃគូនានាដូចជាកាណាដា ចិន ឥណ្ឌា EU កូរ៉េខាងត្បូង នូវែលហ្សេ ឡង់ អាមេរិកនិងអង្គការសហប្រជាជាតិ ដើម្បីដាក់ជូនអនុម័តនៅកិច្ចប្រជុំ រដ្ឋមន្រ្តីការបរទេសអាស៊ាននាខែសីហាឆ្នាំ២០២០ខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ