វៀតណាមធ្វើជាប្រធានកិច្ចប្រជុំបូកសរុបសកម្មភាពរបស់គណៈកម្មាធិការអាស៊ានប្រចាំទីក្រុងញូវយ៉ក

(VOVWORLD) - នៅក្នុងកិច្ចប្រជុំនេះ ប្រទេសនានាបានអបអរសាទរចំពោះវៀតណាមដែលទទួលបានជោគជ័យក្នុងតួនាទីជាប្រធានគណៈកម្មាធិការអាស៊ានប្រចាំទីក្រុងញូវយ៉កនិងវាយតម្លៃថា ប្រទេសវៀតណាមបានសម្របសម្រួលប្រកបដោយជោគជ័យរាល់សកម្មភាពរបស់អាស៊ាន តាមរយៈសំណើមានភាពច្នៃប្រឌិតនិងមានប្រសិទ្ធភាព។ 
វៀតណាមធ្វើជាប្រធានកិច្ចប្រជុំបូកសរុបសកម្មភាពរបស់គណៈកម្មាធិការអាស៊ានប្រចាំទីក្រុងញូវយ៉ក - ảnh 1 នាថ្ងៃទី ៧ ធ្នូវៀតណាមបានធ្វើជាប្រធាននៃកិច្ចប្រជុំបូកសរុបនៃគណៈកម្មាធិការអាស៊ាននៅទីក្រុងញូវយ៉ក

ក្នុងនាមជាប្រធាន គណៈ កម្មាធិការអាស៊ានប្រចាំទីក្រុង ញូវយ៉កក្នុងឆ្នាំ ២០២០ ស្ថានបេសកកម្មវៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ បាន បើកកិច្ចប្រជុំតាមប្រព័ន្ធវីដេអូ នៅថ្ងៃទី ៧ ខែធ្នូ ដើម្បីពិនិត្យមើលឡើងវិញ នូវសកម្មភាពរបស់គណៈកម្មាធិ ការពេញមួយឆ្នាំ និងប្រគល់តួនាទីជាប្រធានគណៈកម្មាធិ ការអាស៊ានប្រចំាទីក្រុងញូវ យ៉កក្នុងឆ្នាំ ២០២១ សម្រាប់ ប្រ៊ុយ ណេក៏ដូចជា ពិភាក្សាទិសដៅអាទិភាពដែលបណ្តាប្រទេសអាស៊ាននឹងលើកកម្ពស់នៅអង្គការសហប្រជាជាតិនាពេលខាងមុខ។

នៅក្នុងកិច្ចប្រជុំនេះ ប្រទេសនានាបានអបអរសាទរចំពោះវៀតណាមដែលទទួលបានជោគ ជ័យក្នុងតួនាទីជាប្រធានគណៈកម្មាធិការអាស៊ានប្រចាំទីក្រុងញូវយ៉កនិងវាយតម្លៃថា ប្រ ទេសវៀតណាមបានសម្របសម្រួលប្រកបដោយជោគជ័យរាល់សកម្មភាពរបស់អាស៊ាន តាម រយៈសំណើមានភាពច្នៃប្រឌិតនិងមានប្រសិទ្ធភាព។ នៅឆ្នាំ ២០២០នេះ ប្រទេសនានាបានវាយតម្លៃថា ស្មារតីសាមគ្គីភាពនិងកិច្ចសហប្រតិបត្តិការអាស៊ាននឹងបន្តបានរឹតបន្តឹងថែមទៀត តាមរយៈការជំរុញរាល់សកម្មភាពនិងកិច្ចសហប្រតិបត្តិការជាបន្តបន្ទាប់ និងគាំទ្រនូវគំនិតផ្តួចផ្តើមនិងបេក្ខភាពរបស់គ្នាទៅវិញទៅមក តាមរយៈស្ថាប័ននានានៃអង្គការសហប្រជាជាតិ។ ជាមួយគ្នានោះ បណ្តាប្រទេសអាស៊ានក៏បានស្វាគមន៍នូវតួនាទីរួមរបស់វៀតណាមនិងឥណ្ឌូណេស៊ីក្នុងនាមជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិសម្រាប់អាណត្តិ ២០២០-២០២១ ហើយមានសកម្មភាពរួមគ្នាដើម្បីលើកកម្ពស់មុខមាត់អាស៊ាន លើវេទិការនេះផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ