វៀតណាមធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ានលើកទី១១ ស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយធម្មជាតិ

(VOVWORLD) - កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) លើកទី ១១ ស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយធម្មជាតិ (AMMDM) និងសកម្មភាពនានាក្នុងអាណត្តិប្រធានឆ្នាំ ២០២៣ របស់វៀតណាម បានប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៨ ដល់ថ្ងៃទី ១៣ ខែតុលា នៅទីក្រុង Ha Long ខេត្ត Quang Ninh។ 
វៀតណាមធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ានលើកទី១១ ស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយធម្មជាតិ - ảnh 1សន្និសីទសារព័ត៌មានស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយអាស៊ានលើកទី១១ (AMMMM) រូបថត៖ PV/Vietnam+)

ដោយមានប្រធានបទ “ពីការឆ្លើយតបទៅនឹងសកម្មភាពដំបូង និងការបង្កើនភាពធន់ - អាស៊ានឆ្ពោះទៅរកគោលដៅនៃភាពជាអ្នកដឹកនាំពិភពលោកក្នុងការគ្រប់គ្រងគ្រោះមហន្តរាយធម្មជាតិ” កិច្ចប្រជុំនេះនឹងមានការចូលរួមពីរដ្ឋមន្ត្រីចំនួន ៨ រូប អនុរដ្ឋមន្ត្រីចំនួន ៤រូប និងប្រតិភូអន្តរជាតិចំនួន ១៤០ រូបទៀត ដែលជាអ្នកដឹកនាំការពារគ្រោះមហន្តរាយធម្មជាតិ របស់ប្រទេសសមាជិកអាស៊ានទាំង១០ លេខាធិការដ្ឋានអាស៊ាន មជ្ឈមណ្ឌលសម្របសម្រួលតំបន់អាស៊ានសម្រាប់ជំនួយគ្រោះមហន្តរាយមនុស្សធម៌ (មជ្ឈមណ្ឌល AHA) ដៃគូសហប្រតិបត្តិការអភិវឌ្ឍន៍របស់អាស៊ាន (រួមទាំងចិន កូរ៉េខាងត្បូង ជប៉ុន) និងអង្គការអន្តរជាតិមួយចំនួននៅក្នុងតំបន់។ នេះជាកិច្ចប្រជុំដែលមានរដ្ឋមន្ត្រី និងអនុរដ្ឋមន្ត្រីចូលរួមច្រើនជាងគេមិនធ្លាប់មានពីមុន មក។

តាមការគ្រោងទុក កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ានលើកទី១១ ស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយធម្មជាតិនឹងអនុម័ត “សេចក្តីប្រកាសហាឡុងស្តីពីសកម្មភាពដំបូងក្នុងការគ្រប់គ្រងគ្រោះមហន្តរាយធម្មជាតិអាស៊ាន”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ