វៀតណាមធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំពេញអង្គបណ្ដាមជ្ឈមណ្ឌលរក្សាសន្តិភាពអាស៊ី-ប៉ាស៊ីហ្វិកឆ្នាំ ២០២២
(VOVWORLD) - ចាប់ពីថ្ងៃទី ៦ ដល់ថ្ងៃទី ១០ ខែមិថុនា ឆ្នាំ ២០២២ នាយកដ្ឋានរក្សាសន្តិភាព វៀតណាម សម្របសម្រួលជាមួយដៃគូអន្តរជាតិ និងស្ថាប័នពាក់ព័ន្ធក្រោមក្រសួង ការពារប្រទេសវៀតណាម រៀបចំកិច្ចប្រជុំពេញអង្គប្រចាំឆ្នាំ និងសិក្ខាសាលា សមាគមបណ្ដាមជ្ឈមណ្ឌលរក្សាសន្តិភាពអាស៊ី-ប៉ាស៊ីហ្វិកឆ្នាំ ២០២២ នៅវៀតណាម (AAPTC)។
ប្រតិភូដែលចូលរួមពិធីបើក។ (រូបថត៖ qdnd.vn) |
នៅព្រឹកថ្ងៃទី៧ មិថុនា ពិធីបើកកិច្ចប្រជុំ និងសិក្ខាសាលាបានប្រព្រឹត្តទៅ តាមទម្រង់ផ្ទាល់មុខផងនិងតាមប្រព័ន្ធអនឡាញផង ដោយមានការចូលរួមពីប្រតិភូ ជាតិនិងអន្តរជាតិជាច្រើន។ កិច្ចប្រជុំនិងសិក្ខាសាលា បានបង្កើតវេទិកាមួយដើម្បី តភ្ជាប់កម្លាំងរួមរវាងប្រទេសសមាជិកនៃសមាគម ក្រោយរយៈពេលរងការអាក់ខាន ដោយផលប៉ះពាល់នៃជំងឺរាតត្បាត; រួមគ្នាធ្វើបច្ចុប្បន្នភាព ផ្លាស់ប្តូរ រៀនសូត្រមេរៀន បទពិសោធន៍ “រៀបចំធនធានឡើងវិញ” ដើម្បីគាំទ្រកម្មវិធីសកម្មភាពដើម្បីសន្តិភាព របស់អង្គការសហប្រជាជាតិ (A4P) និងសកម្មភាពដើម្បីការរក្សាសន្តិភាពបើកទូលាយ (A4P+)។
អញ្ជើញថ្លែងមតិក្នុងពិធីបើក លោកឧត្តមសេនីយ៍ទោ Phung Si Tan អគ្គ សេនាធិការរង កងទ័ពប្រជាជនវៀតណាម និងជាអនុប្រធានគណៈកម្មាធិការដឹកនាំ ការចូលរួមប្រតិបត្តិការរក្សាសន្តិភាពអង្គការសហប្រជាជាតិនៃក្រសួងការពារប្រទេសវៀតណាម បានបញ្ជាក់ថា ក្រសួងការពារប្រទេសវៀតណាម វាយតំលៃខ្ពស់ចំពោះ សារៈសំខាន់ និងអត្ថន័យនៃកិច្ចប្រជុំលើកនេះ ហើយចាត់ទុកថា នេះគឺជាឱកាសដ៏ ថ្លៃថ្លាដើម្បីឲ្យវៀតណាម និងប្រទេសសមាជិកសមាគម ផ្លាស់ប្តូរជំនាញ ចែករំលែក បទពិសោធន៍ គំនិតផ្តួចផ្តើម វិធានការនានាដើម្បីជំនះលើការលំបាក ជាពិសេសបញ្ហា ប្រឈមដោយសារផលប៉ះពាល់នៃជំងឺកូវីដ-១៩ តាមនោះ បង្កើនកិច្ចសហប្រតិបត្តិការ និងការចែករំលែកធនធានដើម្បីធានាការលើកកម្ពស់គុណភាពនៃការងារហ្វឹកហ្វឺន ការត្រៀមរៀបចំដាក់ពង្រាយយ៉ាងឆាប់រហ័ស និងប្រកបដោយប្រសិទ្ធភាព នូវកម្លាំង ចូលរួមក្នុងប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ រួមចំណែកជាក់ស្តែង ដល់កិច្ចខិតខំប្រឹងប្រែងរក្សាសន្តិភាពទូទៅរបស់សហគមន៍អន្តរជាតិ៕