វៀតណាមធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំរក្សាសន្តិភាពក្នុងក្របខ័ណ្ឌនៃអាស៊ាន

(VOVWORLD) -   នាថ្ងៃទី ៦ ខែកញ្ញា ក្នុងក្របខ័ណ្ឌនៃពិធីបិទបញ្ចប់កិច្ចប្រជុំជាប្រចាំស្តីពី      បណ្តាញមជ្ឈមណ្ឌលរក្សាសន្តិភាពអាស៊ានលើកទី ៧ (APCN) ដែលបានប្រព្រឹត្តទៅនៅប្រទេសម៉ាឡេស៊ី លោកឧត្តមសេនីយ៍ត្រី Hoang Kim Phung ប្រធាននាយកដ្ឋានរក្សាសន្តិភាពវៀតណាម បានអញ្ជើញកាន់តំណែងជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំ APCN លើកទី ៨ នៅវៀតណាមក្នុងឆ្នាំ ២០២០ខាងមុខនេះ។
វៀតណាមធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំរក្សាសន្តិភាពក្នុងក្របខ័ណ្ឌនៃអាស៊ាន - ảnh 1 លោកឧត្តមសេនីយ៍ត្រី Hoang Kim Phung ថ្លែងមតិក្នុងពិធី (រូបថត៖ TTXVN)

       ផ្លាស់ប្តូរមតិជាមួយអ្នកយកព័ត៌មាននៃទីភ្នាក់ងារសារព័ត៌មានវៀតណាមប្រចាំនៅម៉ាឡេស៊ី លោកឧត្តមសេនីយ៍ត្រី Hoang Kim Phung បានមានប្រសាសន៍ថាគោលបំណងរបស់ APCN គឺសំដៅបង្កើនកិច្ចសហប្រតិបត្តិការលើបញ្ហានានាដែលទាក់ទងនឹងសកម្មភាពថែរក្សាសុខសន្តិភាពនិងបង្កើនកិច្ចសហការនិងសម្របសម្រួលគ្នាក្នុងការអនុវត្តសកម្មភាពភាពជាដៃគូ ស្តីពីការថែរក្សាសន្តិភាពក្នុងចំណោមបណ្តាប្រទេសសមាជិកអាស៊ាន។ APCN ក៏មានគោលបំណងចង់បង្កើតទំនាក់ទំនងយ៉ាងជិតស្និទ្ធរវាងបណ្តាប្រទេសសមាជិកអាស៊ាន ដើម្បីបង្កលក្ខណៈងាយស្រួលក្នុងការចែករំលែកព័ត៌មានយ៉ាងឆាប់រហ័សនិងបទពិសោធន៍ ល្អៗអំពីការថែរក្សាសុខសន្តិភាពនិងជួយឧបត្ថម្ភគាំទ្រដល់មជ្ឈមណ្ឌលរក្សាសន្តិភាពនៃបណ្តាប្រទេសជាសមាជិកអាស៊ាន ដើម្បីធ្វើឱ្យប្រសើរឡើងនូវសមត្ថភាពហ្វឹកហ្វឺននិងរៀបចំកងកម្លាំងចូលរួមក្នុងសកម្មភាពក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិផងដែរ។

លោកឧត្តមសេនីយ៍ត្រី Hoang Kim Phung ក៏បានសង្កត់ធ្ងន់ថាប្រទេសវៀត   ណាម បានសន្យាជាច្រើនលើកច្រើនសារថានឹងចូលរួមយ៉ាងសកម្មក្នុងសកម្ម ភាពថែរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ក៏ដូចជាបង្កើនសមត្ថភាពរក្សាសន្តិភាពរបស់អាស៊ាន។ កិច្ចខិតខំប្រឹងប្រែងរបស់វៀតណាមត្រូវបានទទួលស្គាល់ដោយអង្គការសហប្រជាជាតិនិងមិត្តភក្តិក្នុងតំបន់និងអន្តរជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ