វៀតណាមធ្វើជាសហប្រធាននៃកិច្ចប្រជុំគណៈកម្មាធិការសហប្រតិបត្តិការចម្រុះអាស៊ាន - ជប៉ុន
(VOVWORLD) - នៅថ្ងៃទី ២៣ ខែមីនាកិច្ចប្រជុំលើកទី ១៥ នៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) - ជប៉ុន (AJJCC) បានប្រព្រឹត្តិទៅតាមប្រព័ន្ធវីដេអូអញ្ជើញចូលរួមកិច្ចប្រជុំនេះ ភាគីអាស៊ានមានវត្តមានគណៈកម្មាធិការតំណាងអចិន្ត្រៃយ៍ប្រចាំនៅអាស៊ាន (CPR) និងលេខាធិការដ្ឋានអាស៊ាន។
កិច្ចប្រជុំលើកទី ១៥ នៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) - ជប៉ុន (AJJCC) |
គណៈប្រតិភូជប៉ុនដឹកនាំដោយឯកអគ្គរដ្ឋទូតជប៉ុនប្រចាំអាស៊ានលោក Chiba Akira ក្នុងនាមជាប្រទេសសម្របសម្រួលទំនាក់ទំនងអាស៊ាន - ជប៉ុនសម្រាប់អាណត្តិ ២០១៨-២០២១ ឯកអគ្គរដ្ឋទូតលោក Nguyen Hai Bang ប្រធានស្ថានបេសកកម្មវៀតណាមប្រចាំនៅអាស៊ាន និងឯកអគ្គរដ្ឋទូតជប៉ុន លោក Chiba Akira បានធ្វើជាសហប្រធាននៃកិច្ចប្រជុំនេះ។
អង្គប្រជុំបានកត់សំគាល់ថាបណ្ដាកម្មវិធីសហប្រតិបត្តិការអាស៊ាន - ជប៉ុននៅតែបន្តអនុវត្តន៍ប្រកបដោយប្រសិទ្ធភាព បើទោះបីមានការលំបាកដែលបណ្តាលមកពីជំងឺរាតត្បាតកូវីដ ១៩ ក៏ដោយ។
ថ្លែងនៅឯកិច្ចប្រជុំ ឯកអគ្គរដ្ឋទូតលោក Nguyen Hai Bang បានអបអរសាទរចំពោះការដែលជប៉ុនបានជួយឧបត្ថម្ភដល់គម្រោងចំនួន ១១ ក្នុងក្របខ័ណ្ឌនៃផែនការការងារដំណាក់កាលទី ៣ ហើយស្នើ ឲ្យ ជប៉ុនបន្តចូលរួមចំណែកក្នុងផែនការការងារដំណាក់កាលទី ៤ តាមរយៈគម្រោងថ្មីៗ និងជាក់ស្ដែងផងដែរ៕