វៀតណាមធ្វើជាអធិបតីនៅកិច្ចប្រជុំ SOM អាស៊ាន

(VOVWORLD) - នាព្រឹកថ្ងៃទី៧ កញ្ញា អនុរដ្ឋមន្រ្តីការបរទេសវៀតណាមលោក Nguyen Quoc Dung និងជាប្រធាន SOM អាស៊ានវៀតណាមបានធ្វើជាអធិបតីនៅ កិច្ចប្រជុំរដ្ឋមន្ត្រីជាន់ខ្ពស់ (SOM) អាស៊ាន។ 
វៀតណាមធ្វើជាអធិបតីនៅកិច្ចប្រជុំ SOM អាស៊ាន - ảnh 1 អនុរដ្ឋមន្រ្តីការបរទេសវៀតណាមលោក Nguyen Quoc Dung និងជាប្រធាន SOM អាស៊ានវៀតណាម។ (រូបថត៖ vov1.vov.vn)

កិច្ចប្រជុំនេះគឺសំដៅត្រៀមរៀបចំ ឲ្យកិច្ចប្រជុំដ្ឋមន្រ្តីការបរទេសអាស៊ានលើកទី៥៣និងកិច្ចប្រជុំពាក់ព័ន្ធនានាដែលគ្រោងនឹងប្រារព្ធធ្វើឡើងចាប់ពីថ្ងៃទី៩ដល់ថ្ងៃទី១២ កញ្ញា។

ក្រៅពីរបៀបវារៈសំខាន់ៗនិងគំនិតផ្ដួចផ្ដើមនានារបស់អាស៊ានក្នុងឆ្នាំ ២០២០ បណ្ដាប្រទេសក៏បានពិភាក្សាអំពីរាល់វឌ្ឍនភាពក្នុងកិច្ចសហប្រតិ បត្តិការក្នុងការបង្ការនិងប្រយុទ្ធប្រឆាំងជម្ងឺ Covid-19 វាយតម្លៃចំពោះការ ប្រតិបត្តិមូលនិធិឆ្លើយតបនឹងជម្ងឺ Covid-19 របស់អាស៊ាន ហើយពិភាក្សា អំពីផែនការស្ដារឡើងវិញគ្រប់ជ្រុងជ្រោយក្រោយពីវិបត្តិ Covid-19 របស់ អាស៊ានផងដែរ។ ចំពោះទំនាក់ទំនងរវាងអាស៊ាននិងដៃគូនានា បណ្ដា ប្រទេសសមាជិកអាស៊ានបានអះអាងថា ត្រូវការរក្សាមជ្ឈភាពរបស់អាស៊ាន ឲ្យបានរឹងមាំ ហើយជំរុញកិច្ចសហប្រតិបត្តិការជាក់ស្ដែងនិងជាក់លាក់ ជាមួយដៃគូទាំងអស់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ