វៀតណាមធ្វើសកម្មភាពដើម្បីការ​សន្យា​រួម៖ លុប​បំបាត់ពលក​ម្មកុមារ

(VOVWORLD) - ថ្ងៃនេះជាទិវាពិភពលោកប្រឆាំងនឹងពលកម្មកុមារ (១២ មិថុនា)។ ឆ្នាំនេះ ទិវាពិភពលោកប្រយុទ្ធប្រឆាំងនឹងពលកម្មកុមារមានប្រធានបទ «ធ្វើសកម្មភាពដើម្បីការសន្យារួម៖ លុបបំបាត់ពលកម្មកុមារ» ។ នៅវៀតណាម ការងារបង្ការ និងកាត់បន្ថយពលកម្មកុមារមានការរីកចម្រើនគួរឲ្យកត់សម្គាល់ក្នុងរយៈពេលថ្មីៗនេះ។ 

អត្រាពលករជាកុមារក្នុងប្រទេសវៀតណាមបានធ្លាក់ចុះពីមួយឆ្នាំទៅមួយឆ្នាំ។ លទ្ធផលនៃការស្ទង់មតិជាតិស្តីពីពលកម្មកុមារបង្ហាញថា៖ អត្រាកុមារវៀតណាមធ្វើការបានថយចុះពី ១៥,៥% ក្នុងឆ្នាំ ២០១២ មកត្រឹម ៩,១% ក្នុងឆ្នាំ ២០១៨។

ដើម្បីកាត់បន្ថយពលកម្មកុមារ រដ្ឋាភិបាលវៀតណាមបាននិងកំពុងផ្តោតលើដំណោះស្រាយដូចជា៖ ធ្វើសកលភាវូបនីយកម្មការអប់រំទូទៅ គោលនយោបាយលុបបំបាត់អក្ខរកម្ម និងធានាសិទ្ធិទទួលបានការអប់រំប្រកបដោយសមភាពដល់កុមារជនជាតិភាគតិច កុមារពិការ កុមារក្រីក្រ និងកុមារក្នុងកាលៈទេសៈពិសេសផ្សេងទៀត; ពង្រឹងគោលនយោបាយសុខុមាលភាពសង្គម និងគោលនយោបាយកាត់បន្ថយភាពក្រីក្រ ដែលក្នុងនោះកុមារជាអាទិភាព; ជំរុញខ្លាំងកម្មវិធី និងគម្រោងរបស់រដ្ឋាភិបាល និងសហប្រតិបត្តិការជាមួយដៃគូអន្តរជាតិ។
វៀតណាមធ្វើសកម្មភាពដើម្បីការ​សន្យា​រួម៖ លុប​បំបាត់ពលក​ម្មកុមារ - ảnh 1លោកស្រី Nguyen Thi Ha អនុរដ្ឋមន្ត្រីក្រសួងការងារ យុទ្ធជនពិការ និងសង្គមកិច្ច។ រូបថត៖ baochinhphu.vn

លោកស្រី Nguyen Thi Ha អនុរដ្ឋមន្ត្រីក្រសួងការងារ យុទ្ធជនពិការ និងសង្គមកិច្ច បានសង្កត់ធ្ងន់ថា៖ វៀតណាមបានកំណត់ទស្សនៈ និងបាវចនាសម្រាប់សកម្មភាពគឺជា៖ ការទប់ស្កាត់ កាត់បន្ថយ និងលុបបំបាត់ពលកម្មកុមារ ត្រូវមានការរួមដៃគ្នារបស់ប្រព័ន្ធនយោបាយទាំងមូល; ត្រូវផ្លាស់ប្តូរការយល់ដឹងពីកុមារ គ្រួសារ សហគមន៍ អាជីវកម្ម និងសាលារៀន។ ដើម្បីដោះស្រាយបញ្ហាពលកម្មកុមារ ជាពិសេសការការពារកុមារពីទម្រង់ពលកម្មពូលនិងគ្រោះថ្នាក់ យើងត្រូវសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយដៃគូទាំងអស់ក្នុងសង្គម ដើម្បីលុបបំបាត់ពលកម្មកុមារ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ