វៀតណាមធ្វើសមាហរណកម្មសេដ្ឋកិច្ចអន្តរជាតិ- ឱកាសឈានចូលទីផ្សារកាណាដា

(VOVWORLD) -  កិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយ និងជឿនលឿនសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក  (CPTPP) មានសុពលភាពដែលរំពឹងថានឹងជម្រុញបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្មរវាងវៀតណាមនិងកាណាដា។
វៀតណាមធ្វើសមាហរណកម្មសេដ្ឋកិច្ចអន្តរជាតិ- ឱកាសឈានចូលទីផ្សារកាណាដា - ảnh 1 ទិដ្ឋភាពនៃកិច្ចប្រជុំរវាងអនុរដ្ឋមន្ត្រីក្រសួងកសិកម្មនិងចំណីអាហារកាណាដា លោក Chris Forbes និងអនុរដ្ឋមន្ត្រីក្រសួងឧស្សាហ -ពាណិជ្ជកម្មវៀតណាម លោក Do Thang Hai

អាស្រ័យហេតុនេះ ដោយមានផែនការកាត់បន្ថយពន្ធយ៉ាងលឿនរបស់      កាណាដាពី ១៧-១៨% ទៅ 0% ក្នុងរយៈពេល ៣ ឆ្នាំខាងមុខនេះ នឹងបង្កើត        ឱកាសដ៏ល្អសម្រាប់សហគ្រាសវៀតណាម ជាពិសេសសហគ្រាសនាំចេញដែលត្រូវបានព្យាករណ៍ថានឹងកើនឡើងយ៉ាងខ្លាំងដូចជាវិស័យវាយនភ័ណ្ឌ ស្បែកជើងគ្រឿងឈើជាដើម។ ក្នុងជំនួបជាមួយអនុរដ្ឋមន្ត្រីក្រសួងកសិកម្មនិងចំណីអាហារកាណាដា លោក Chris Forbes នាពេលថ្មីៗនេះ អនុរដ្ឋមន្ត្រីក្រសួងឧស្សាហ -ពាណិជ្ជកម្មវៀតណាម លោក Do Thang Hai បានប្រសាសន៍ថា ក្នុងឆ្នាំ ២០១៨ ទំហំនៃការពាណិជ្ជកម្មនៃប្រទេសទាំងពីរសម្រេចបានជាង ៣,៨០ ពាន់លានដុល្លារអាមេរិក ពោលគឺកើនឡើងជាង ១០% បើប្រៀបធៀបនឹងឆ្នាំ២០១៧។ យោងតាមនោះទំហំនាំចេញរបស់វៀតណាមទៅកាន់ប្រទេសកាណាដាសម្រេចបាន ៣ ពាន់លានដុល្លារអាមេរិក ដែលកើនឡើងជិត ១១% បើប្រៀបធៀបទៅនឹងឆ្នាំ ២០១៧ ហើយការនាំចូលសម្រេចបានទឹកប្រាក់ចំនួន ៥៨៥ លានដុល្លារអាមេរិកពោលគឺកើនឡើង ១០% ផងដែរ។  បច្ចុប្បន្នកាណាដាគឺជាដៃគូពាណិជ្ជកម្មទី ៣ នៃប្រទេសវៀតណាមនៅតំបន់អាមេរិក (ឈរនៅក្រោយប្រទេសអាមេរិកនិង     ប្រេស៊ីល) ហើយផ្ទុយទៅវិញ វៀតណាមគឺជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់ប្រទេសកាណាដានៅក្នុងប្លុកអាស៊ានផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ