វៀតណាមធ្វើអាជីវកម្មយ៉ាងល្អនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជំនាន់ថ្មី

(VOVWORLD) - គិតចាប់តាំងពីពេលដែល EVFTA ចូលជាធរមានកាលពីខែសីហាឆ្នាំ២០២០មក កំណើននាំចេញរបស់វៀត ណាមទៅកាន់ EU ត្រូវបានលើកកំពស់ជាបណ្ដើរៗ ហើយបានកើនឡើង១៨%ក្នុង ត្រីមាស ទី១ឆ្នាំ២០២១។ 
កិច្ចព្រមព្រៀងពាណិជ្ជកម្មជំនាន់ថ្មីដូចជាកិច្ចព្រមព្រៀងភាពជាដៃគូគ្រប់ជ្រុងជ្រោយនិងជឿនលឿនអន្តរប៉ាស៊ីហ្វិក (CPTPP) កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងវៀត ណាមនិងសហភាពអឺរ៉ុប (EVFTA) និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងវៀតណាម និងចក្រភពអង់គ្លេស (UKVFTA) កំពុងបង្កលក្ខណៈងាយស្រួលជាបន្តបន្ទាប់សម្រាប់ ទំនិញវៀតណាមជ្រាបចូលទីផ្សារដៃគូនានា ដោយទទួលបានការអនុគ្រោះផ្នែកពន្ធគយ រួមជាមួយការសន្យាអំពីការកាត់បន្ថយរបាំងនានាផងដែរ។ គិតចាប់តាំងពីពេលដែល EVFTA ចូលជាធរមានកាលពីខែសីហាឆ្នាំ២០២០មក កំណើននាំចេញរបស់វៀត ណាមទៅកាន់ EU ត្រូវបានលើកកំពស់ជាបណ្ដើរៗ ហើយបានកើនឡើង១៨%ក្នុង ត្រីមាសទី១ឆ្នាំ២០២១។ ប្រហាក់ប្រហែលអញ្ចឹងដែរ ទំហំនាំចេញរបស់វៀតណាមទៅ កាន់បណ្ដាប្រទេសដៃគូក្នុងកិច្ចព្រមព្រៀង CPTPP ក៏ត្រូវបានលើកកំពស់ ខណៈដែល ទំហំនាំចេញទៅកាន់ទីផ្សារអង់គ្លេស បានកើនឡើង២២% ក្នុងត្រីមាសទី១ឆ្នាំ២០២១ ផងដែរ។ ក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាមចាត់ទុកថា ការ ទាញយក យ៉ាងល្អនូវប្រៀបខ្លាំងពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទាំងនេះ នឹងជាកត្តាមួយក្នុង ចំណោមកត្តាសំខាន់ៗ ដើម្បីជំរុញការនាំចេញរបស់វៀតណាមនាពេលខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ