វៀតណាមានគោលបំណងបង្កើនកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យជាច្រើន


វៀតណាមានគោលបំណងបង្កើនកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យជាច្រើន - ảnh 1
វៀតណាមានគោលបំណងបង្កើនកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យជាច្រើន (Image: VNA)

(VOVworld) – នៅជំនួសន្ទនាជាមួយប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រ
កម្ពុជា សម្តេច សាយ ឈុំ ដែលកំពុងអញ្ជើញមកបំពេញទស្សនកិច្ចនៅ
វៀតណាម នាថ្ងៃទី ១៦ ធ្នូ នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen
Tan Dung បានអះអាងថា៖ វៀតណាមជានិច្ចកាលគោរពនិងធ្វើអស់ពីចិត្តពី
ថ្លើមរួមជាមួយ កម្ពុជាបន្តនាំទំនាក់ទំនងទ្វេភាគីកាន់តែអភិវឌ្ឍន៍ដ៏ស៊ីជម្រៅ
ប្រកបដោយប្រសិទ្ធិ ភាពដើម្បីផលប្រយោជន៍និងការអភិវឌ្ឍន៍រួមរបស់
ប្រទេសទាំងពីរប្រជាជននៃ​ប្រទេសទាំងពីរ។ នាយករដ្ឋមន្ត្រីវៀតណាមបាន
ចាត់ទុកថា៖ ភាគីទាំងពីគប្បី សហការយ៉ាងជិតស្និតប្រកបដោយប្រសិទ្ធិភាព
ក្នុងការជំរុញដំណើរការខ័ណ្ឌសី មារនិងបោះបង្គោលខ្សែព្រំដែន រួមជាមួយ
គ្នាកសាងខ្សែព្រំដែនវៀតណាម-កម្ពុជា សន្តិភាពមិត្តភាពស្ថិរភាពសហ
ប្រតិបត្តិការនិងអភិវឌ្ឍន៍។ លោក Nguyen Tan Dung ក៏បានស្នើរឲ្យសមត្ថ
កិច្ចកម្ពុជាសហការជាមួយភាគីវៀតណាមដើម្បីដោះ ស្រាយយ៉ាងឆាប់រហ័ស
បញ្ហាគត្តិយុត្តិសំរាប់អាណិកជនវៀតណាមនៅកម្ពុជា បង្ក លក្ខណៈងាយ
ស្រួលសំរាប់អាណិកជនវៀតណាមនឹងនចិត្តប្រកបអាជីវកម្មស្ថិរភាពជីវភាព
រស់ នៅ។ រីឯខ្លួនវិញ​ ប្រធានព្រឹទ្ធសភាកម្ពុជា សម្តេច សាយ ឈុំ បានអះ
អាងនូវការគាំទ្ររបស់ព្រឹទ្ធសភាកម្ពុជារួមជាមួយការខំប្រឹងប្រែងពីរដ្ឋាភិបាល
នៃប្រទេសទាំងពីរក្នុងការជំរុញទំនាក់ទំនងសហប្រតិបត្តិការលើគ្រប់ជ្រុង
ជ្រោយរវាង ប្រទេសទាំងពីរ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ