វៀតណាមនិង ADB បង្កើនទំនាក់ទំនងដើម្បីគោលដៅអភិវឌ្ឍន៍រួម
|
វៀតណាមនិង ADB បង្កើនទំនាក់ទំនងដើម្បីគោលដៅអភិវឌ្ឍន៍រួម |
(VOV)_ទេសាភិបាលធនាគារជាតិវៀតណាម លោក Nguyen Van Binh បាន
ជួបសន្ទនាលោក Eric Sidgwick នាយកធនាគារអភិវឌ្ឍន៍ទ្វីបអាស៊ី (ADB) ប្រចាំ
នៅវៀតណាម នាថ្ងៃទី១៤ កញ្ញា នៅទីក្រុងហាណូយ។ នៅទីនេះ លោក Eric
Sidgwick បានវាយតំខ្ពស់ និងគាំទ្ររាល់គោលនយោបាយ របស់រដ្ឋាភិបាល និង
ធនាគារជាតិ រយៈពេលកន្លងទៅ ក្នុងការងារស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ជំរុញកំណើន
និងកាត់បន្ថយហានីភ័យ ពីវិបត្តិសេដ្ឋកិច្ចសកល។ លោក Eric Sidgwick ក៏បាន
សន្យារួមសហការជាមួយធនាគារជាតិ និងរដ្ឋាភិបាលវៀតណាម ដើម្បីអភិវឌ្ឍន៍
ថែមទៀតឧត្តមភាពរបស់ ADB ដូចជា៖ ផ្តល់គំរោងការណ៍ ពិគ្រោះយោបល់គោលនយោបាយ និងជួយឧបត្ថម្ភបច្ចេកទេស។ ទេសាភិបាលធនាគារជាតិវៀតណាម
លោក Nguyen Van Binh បានអះអាងថា៖ រដ្ឋាភិបាលវៀតណាម និងធនាគារជាតិ
ជានិច្ចកាលគោរព និងអភិវឌ្ឍន៍ទំនាក់ទំនងលើគ្រប់វិស័យរវាងវៀតណាមនិង ADB ៕