វៀតណាមនិង Botswana បង្កើនកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្ម

(VOVWORLD) - នាពេលថ្មីៗនេះនៅទីក្រុង Gaborone ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅ Botswana បានប្រគល់ជូនសារតាំងប្រធានាធិបតី Botswana Seretse Khama Ian Khama ។
វៀតណាមនិង Botswana បង្កើនកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្ម - ảnh 1

វៀតណាមនិង Botswana បង្កើនកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្ម

នាពេលថ្មីៗនេះនៅទីក្រុង Gaborone ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅ Botswana បានប្រគល់ជូនសារតាំងប្រធានាធិបតី Botswana Seretse Khama Ian Khama ។

ឯកអគ្គរដ្ឋទូតលោក Vu Van Dung បានសម្ដែងនូវកិត្តិយសដែលបានតែងតាំងជាឯកអគ្គរាជទូត Botswana ពេលថ្មីៗនេះ។ លោកក៏បានផ្ញើជូនក្តីជូនពរសុខភាពល្អ របស់ប្រធានរដ្ឋ លោក Tran Dai Quang និងថ្នាក់ដឹកនាំវៀតណាមដទៃទៀតជូន ប្រធានាធិបតី លោកIan Khama និងអញ្ជើញលោកប្រធានាធិបតីមកបំពេញទស្សនកិច្ចនៅវៀតណាម។ ឯកអគ្គរដ្ឋទូតវៀតណាមរំពឹងថាទំនាក់ទំនងសេដ្ឋកិច្ចនិងពាណិជ្ជកម្មទ្វេភាគីនឹងមានការរីកចម្រើនថែមទៀតដែលលើសពី ៣០ លានដុល្លារនាពេលបច្ចុប្បន្ន។រីឯ ប្រធានាធិបតី លោក Khama Ian Khama បានមានប្រសាសន៍ថា Botswana បានគាំទ្រវៀតណាមដើម្បីក្លាយជាសមាជិកមិនអចិន្ត្រៃយ៍របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិសំរាប់ឆ្នាំ ២0២0-២0២១ ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ