វៀតណាមនិង EU ជំរុញសន្តិភាពតាមរយៈវិធីសាស្ត្រពហុភាគី

(VOVWORLD) - នារសៀលថ្ងៃទី ៥ ខែសីហា នៅទីក្រុងហាណូយ នាយឧត្តមសេនីយ៍ លោក Ngo Xuan Lich រដ្ឋមន្រ្តីក្រសួងការពារប្រទេសវៀតណាម បានជួបពិភាក្សាការងារជាមួយលោកស្រី Federica Mogherini អនុប្រធានគណៈកម្មការអឺរ៉ុបនិងជាតំណាងជាន់ខ្ពស់នៃសហភាពអឺរ៉ុបទទួលបន្ទុកគោលនយោបាយការបរទេសនិងសន្តិសុខ។ 
វៀតណាមនិង EU ជំរុញសន្តិភាពតាមរយៈវិធីសាស្ត្រពហុភាគី - ảnh 1 ទិដ្ឋភាពនៃជំនួប (រូបថតៈ qdnd)

នៅក្នុងជំនួបនេះ ភាគីទាំងពីរបានអះអាងនូវការប្តេជ្ញាចិត្តរបស់គ្នាក្នុងការបង្កើនកិច្ចខិតខំប្រឹងប្រែងដើម្បីជំរុញសន្តិភាពនិងនីតិរដ្ឋតាមរយៈវិធីសាស្រ្តពហុភាគីនិងកិច្ចសហប្រតិបត្តិការរួមទាំងវិស័យការពារជាតិនិងសន្តិសុខទៀតផង។ ភាគីទាំងពីរនឹងជំរុញភាពជាដៃគូសហប្រតិបត្តិការក្នុងវិស័យសន្តិសុខនិងការពារជាតិ ដែលការពាររាល់គោលការណ៍និងសិទ្ធិជាមូលដ្ឋាន ក្រោមធម្មនុញ្ញអង្គការសហប្រជាជាតិនិងសេចក្តីថ្លែងការណ៍ជាសកល ស្តីពីសិទ្ធិមនុស្ស រួមចំណែកក្នុងការថែរក្សាប្រព័ន្ធ ច្បាប់អន្តរជាតិ ដោយផ្អែកលើគោលការណ៍មនុស្សធម៌អន្តរជាតិរបស់វៀតណាមនិងសហភាពអឺរ៉ុបតែម្តង។

ភាគីទាំងពីរបានបង្កើនការចូលរួម ក្នុងការធានាសេរីភាពនាវាចរណ៍និងអាកាសចរ ណ៍ ទប់ទល់នឹងបញ្ហាប្រឈមប្រពៃណីនិងក្រៅប្រពៃណីដូចជាការស្វែងរក ការជួយ សង្គ្រោះ ការប្រឆាំងនឹងចារកម្មនិងចោរប្លន់ប្រដាប់អាវុធ ប្រឆាំងនឹងទូកនេសាទ ស្របតាមច្បាប់អន្តរជាតិ ដែលក្នុងនោះមានអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ ១៩៨២ (UNCLOS) ផងដែរ។

ក្រសួងការពារប្រទេសវៀតណាមគាំទ្រនូវបំណងប្រាថ្នារបស់សហភាពអឺរ៉ុបក្នុងការចូលរួមក្នុងរចនាសម្ព័ន្ធការពារសន្តិសុខនៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក។ ហើយសហ ភាពអឺរ៉ុបរំពឹងថា វៀតណាមនឹងបន្តចូលរួមចំណែកក្នុងការថែរក្សាសន្តិភាព ស្ថិរភាពនិងការអភិវឌ្ឍនៅក្នុងតំបន់នៅពេលដែលវៀតណាមកាន់ដំណែងជាប្រធានអាស៊ាននៅឆ្នាំ ២០២០ខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ