វៀតណាមនិង Liberia បានបង្កើតទំនាក់ទំនងការទូតជាផ្លូវការ
|
វៀតណាមនិង Liberia បានបង្កើតទំនាក់ទំនងការទូតជាផ្លូវការ |
(VOV)_នាព្រឹកថ្ងៃទី២៨ មិថុនា នៅទីក្រុងហាណូយ បានប្រព្រឹត្តទៅពិធីចុះហត្ថ
លេខាលើ សេចក្ដីប្រកាសរួមអំពីការបង្កើតទំនាក់ទំនងការទូតរវាងវៀតណាមនិង
សាធារណរដ្ឋ Liberia ។ អនុរដ្ឋមន្ត្រីការបរទេសវៀតណាម លោក Vu Hong Nam តាង
នាមរដ្ឋាភិបាលវៀតណាម និងលោក D.Mc Kinley Thomas ឯកអគ្គរដ្ឋទូត Liberia
ប្រចាំនៅចិន តាងនាមរដ្ឋាភិបាល Liberia បានចុះហត្ថលេខាលើសេចក្តីប្រកាសរួម
អំពីការបង្កើតទំនាក់ទំនងការទូតជាមួយ Liberia។ នាបច្ចុប្បន្ន វៀតណាមមានទំ
នាក់ទំនងការទូតជាមួយប្រទេសចំនួន១៨៧ លើទូទាំងពិភពលោក៕