វៀតណាមនិង Mauritius បង្កើនការតភ្ជាប់សហប្រតិបតិ្តការលើវិស័យជាច្រើន

វៀតណាមនិង Mauritius បង្កើនការតភ្ជាប់សហប្រតិបតិ្តការលើវិស័យជាច្រើន - ảnh 1

(VOVworld) - នាថ្ងៃទី១០ វិច្ឆិកា នៅរដ្ឋធានី Port Louis របស់សាធារណៈរដ្ឋ Mauritius
 ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅ Mozambique និង Mauritius លោក Nguyen Van
Trung បានជូនសារតាំងរបស់ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang ដល់
ប្រធានាធិបតី Mauritius លោកស្រី Ameenah Gurib-Fakim។ នៅទីនេះ ឯកអគ្គរដ្ឋទូត
 Nguyen Van Trung បានអះអាងថា រដ្ឋាភិបាលនិង ប្រជាជនវៀតណាមគោរពនិង
មានគោលបំណងបង្កើនទំនាក់ទំនងសហប្រតិបតិ្តការជាមួយ Mauritius លើវិស័យ
មានសក្ដានុភាពដូចជា វិនិយោគ ហិរញ្ញវត្ថុ ធនាគារ សេវាកម្មអាកាសចរណ៍និង
ទេសចរណ៍។
រីឯប្រធានាធិបតីលោកស្រី Ameenah Gurib-Fakim បានឲ្យដឹងថា Mauritius ចាត់ទុក
វៀតណាមជារូបសណ្ឋានជោគជ័យមួយក្នុងការងារកាត់បន្ថយភាពក្រីក្រ អភិវឌ្ឍន៍
ដោយនិរន្តរភាពនិងសមាហរណកម្មក្នុងតំបន់។លោកស្រី Gurib-Fakim បានឲ្យដឹង
ថែមទៀតថា Mauritius ត្រៀមខ្លួនជាស្រេចធ្វើស្ពានតភ្ជាប់សំរាប់ ទំនិញនិងសេវាកម្ម
វៀតណាមជ្រៀតចូលទីផ្សារអាហ្វ្រិក ព្រមទាំងអះអាងថា នឹងជានិច្ចកាលគាំទ្រ
វៀតណាមលើវេទិការពហុភាគីនានាផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ