វៀតណាមនិង ញូវសេឡែនជំរុញកិច្ចសហប្រតិបត្តិការអំពីសុវត្តិភាពម្ហូបអាហារ
|
វៀតណាមនិង ញូវសេឡែនជំរុញកិច្ចសហប្រតិបត្តិការអំពីសុវត្តិភាពម្ហូបអាហារ |
(VOV)- ប្រការនេះត្រូវបានរដ្ឋមន្ត្រីក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទវៀត
ណាម លោក Cao Duc Phat និងរដ្ឋមន្ត្រីក្រសួងសុវត្ថិភាពម្ហូបអាហារញូវសេឡែន
លោកស្រី Goodhew បានអះអាងក្នុងជំនួបសន្ទនា នារសៀលថ្ងៃទី២៧ កក្កដា នៅ
ទីក្រុងហាណូយ។ លោក Cao Duc Phat បានអោយដឹងថា៖ បញ្ហាធានាសុវត្ថិភាព
អនាម័យម្ហូបអាហារ ក្នុងប្រទេស និងការនាំចេញ ត្រូវបានវៀតណាម យកចិត្តទុក
ដាក់ជាច្រើន ហើយចាត់ទុកជាភារកិច្ចស្នូលរបស់ផ្នែកក្នុងឆ្នាំ ២០១៥នេះ និង
បណ្ដាឆ្នាំជាបន្ត។ តាមរយៈកម្មវិធីសហប្រតិបត្តិការ វៀតណាមនិងញូវសេឡែន
នឹងចែករំលែកក្នុងវិស័យបណ្ដុះបណ្ដាលប្រភពធនធានមនុស្ស កសាងយន្តការ
និងអនុវត្តខ្លឹមសារនានាអំពីសន្តិភាពម្ហូបអាហារ ក្នុងវិស័យកសិកម្ម។ ក្នុងឱកាស
នេះដែរ ភាគីទាំងពីរក៏បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងនានាទៀតផង៕