វៀតណាមនិង នូវែលហ្សេឡង់ជំរុញកិច្ចសហប្រតិត្តិការ លើគ្រប់វិស័យ

Vovworld- នាព្រឹកថ្ងៃទី ៦ សីហា នៅទីក្រុង ហាណូយ នាយករដ្ឋមន្រ្តីវៀតណាម
លោក Nguyen Tan Dung បានដំណើរការចរចារជាមួយអគ្គទេសាភិបាល នូវែល
ហ្សេឡង់ លោក Jerry Mateparae ដែលកំពុងបំពេញទស្សនកិច្ចនៅវៀតណាម។
លោក Nguyen Tan Dungគូសបញ្ជាក់ថា៖វៀតណាមមានបំណងជំរុញខ្លាំងទំនាក់
ទំនងសហប្រតិបត្តិការជាមួយ នូវែលហ្សេឡង់លើគ្រប់វិស័យជាពិសេសគឺវិស័យ
សេដ្ឋកិច្ច  ពាណិជ្ជកម្មនិងការវិនិយោគ។លោកក៍បានស្នើរដែរថា៖ភាគីទាំង២
ខិតខំប្រឹងប្រែងអនុវត្តកម្មវិធីសកម្មភាពវៀតណាម នូវែលហ្សេឡង់ក្នុងដំណាក់
កាល២០១៣-២០១៦។តាមនោះលើវិស័យនយោបាយនិងការទូតភាគីទាំង២នឹង
គាំទ្រគ្នាទៅវិញទៅមកលើវេទិការអន្តរជាតិនិងតំបន់និងបង្កើនការផ្លាស់ប្តូរគណះ
ប្រតិភូជាន់ខ្ពស់។ភាគីទាំង២ជំរុញខ្លាំងសកម្មភាពវិនិយោគការផ្លាស់ប្តូរពាណិជ្ជកម្ម
និងខំប្រឹងប្រែងនាំតំលៃប្រាក់ពាណិជ្ជកម្មទ្វេភាគីកើនឡើងនាពេលខាងមុខ។

                    

វៀតណាមនិង នូវែលហ្សេឡង់ជំរុញកិច្ចសហប្រតិត្តិការ លើគ្រប់វិស័យ - ảnh 1
អគ្គទេសាភិបាល នូវែលហ្សេឡង់ លោក Jerry Mateparaeនិងនាយករដ្ឋមន្រ្តីវៀតណាម
លោក Nguyen Tan Dung (រូបថត​VNA)

រីឯខ្លួនឯងវិញ អគ្គទេសាភិបាល នូវែលហ្សេឡង់ លោក Jerry Mateparaeអោយ
ដឹងថា៖គោលដៅនៃដំណើរទេស្សនកិច្ចវៀតណាមលើកនេះគឺបង្កើនទំនាក់ទំនង
មិត្តភាពសហប្រតិបត្តិការរវាងប្រទេសទាំង២លើគ្រប់វិស័យ។លោកអះអាងថែម
ទៀតថា៖ នូវែលហ្សេឡង់ត្រៀមខ្លួនជាស្រេចផ្តល់អាហាររូបករណ៍សំរាប់សិស្សា
និស្សនិងនិស្សិតវៀតណាមដែលកំពុងសិក្សារៀនសូត្រនៅប្រទេសនេះ។ក្នុង
ក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចវៀតណាម​ លោក Jerry Mateparaeរួមជាមួយបណ្តា
សមាជិកគណប្រតិភូបានអញ្ជើញមកដាក់កម្រងផ្កានៅប្រាំតំកល្យសពលោកប្រធាន
ហូជីមិញ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ