វៀតណាមនិងAzerbaijan បង្កើនកិច្ចសហប្រតិបត្តិការលើវិស័យយុត្តិធម៌

វៀតណាមនិងAzerbaijan បង្កើនកិច្ចសហប្រតិបត្តិការលើវិស័យយុត្តិធម៌ - ảnh 1
អនុប្រធានរដ្ឋសភាវៀតណាម លោក Uong Chu Luu
 បានទទួលជួបលោក Fikrat F.Mammadov


(VOVworld)-នាថ្ងៃទី៧មិនានៅទីក្រុងហាណូយ អនុប្រធានរដ្ឋសភាវៀតណាម
លោក Uong Chu Luu បានទទួលជួបជាមួយគណៈប្រតិភូរបស់ក្រសួងយុត្តិធម៌
Azerbaijan ដឹកនាំដោយលោក Fikrat F.Mammadov រដ្ឋមន្ត្រីក្រសួងយុត្តិធម៌
Azerbaijan ដែលកំពុងបំពេញទស្សនកិច្ចការងារនៅវៀតណាម។ នៅទីនេះ លោក
Uong Chu Luu បានវាយតម្លៃខ្ពស់ចំពោះដំណើរទស្សនកិច្ចរបស់គណៈ ប្រតិភូ
Azerbaijan ដែលរួមចំណែកពង្រឹងនិងពង្រីកទំនាក់ទំនងប្រពៃណីយ៉ាងល្អ ប្រ
សើរវាងវៀតណាមជាមួយAzerbaijan។ រីឯខ្លួនវិញ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌
Azerbaijan លោក Fikrat F.Mammadov បានឲ្យដឹងថា ដំណើរទស្សនកិច្ចរបស់
គណៈប្រតិភូលើកនេះ សំដៅជម្រុញកិច្ចសហប្រតិបត្តិការរវាងក្រសួងយុត្តិធម៌
នៃ ប្រទេសទាំងពីរ និងផ្លាស់ប្តូរព័ត៌មានក្នុងការកែទម្រង់ច្បាប់។​ភាគីទាំងពីរបាន
ចុះ ហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីការបង្កើនការងារបណ្តុះបណ្តាលប្រព័ន្ធច្បាប់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ