វៀតណាមនិងកាណាដាបង្កើនកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ
|
វៀតណាមនិងកាណាដាបង្កើនកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ (chinhphu.gov.vn) |
(VOVworld) - នាថ្ងៃទី ៥ កញ្ញា នៅទីក្រុងហាណូយ ឧបនាយករដ្ឋមន្ត្រី
រដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh បានជួបចរចារ
ជាមួយរដ្ឋមន្ត្រីការបរទេសកាណាដា លោក Stephanie Dion ដែលកំពុង
បំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណមាចាប់ពីថ្ងៃទី ៣ ដល់ទី ៨ កញ្ញា
ឆ្នាំ ២០១៦។ រដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh
និងសមភាគីកាណាដា លោក Stephanie Dion បានផ្លាស់ប្តូរវិធានការណ៍
ជំរុញឲ្យបានខ្លាំងក្លាថែមទៀតទំនាក់ទំនងទ្វេភាគីនាពេលខាងមុខ។
ភាគីទាំងពីរបានឯកភាពចាត់ទុកសេដ្ឋកិច្ចពាណិជ្ជកម្មវិនិយោគនិង
ការផ្តល់ជំនួយឧបត្ថម្ភគឺជាបណ្ដាវិស័យដែលត្រូវបានយកចិត្តទុក ដាក់
ជាពិសេសនាពេលខាងមុខ។ ថ្នាក់ដឹកនាំទាំងពីររូបបានឯកភាពបង្កើន
កិច្ចសហការនៅបណ្ដាវេទិការអន្តរជាតិនិងក្នុងតំបន់ក្នុងនោះមានការ
អនុវត្តផែនការ ធ្វើសកម្មភាពអាស៊ាន-កាណាដា ២០១៦-២០២០ ផងដែរ៕