វៀតណាមនិងកាតាជំរុញកិច្ចសហប្រតិបត្តិការ
(VOVWORLD) - ក្នុងរយៈពេលពីថ្ងៃទី ៥ ដល់ថ្ងៃទី ៨ ខែមីនា ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលលើកទី ៥ របស់អង្គការសហប្រជាជាតិស្តីពីប្រទេសអភិវឌ្ឍន៍តិចតួច (LDC5) ដែលប្រព្រឹត្តទៅនៅទីក្រុង Doha រដ្ឋធានីនៃប្រទេសកាតា អនុរដ្ឋមន្ត្រីការបរទេស លោកស្រី Le Thi Thu Hang អញ្ជើញជូបពិភាក្សា និងធ្វើការជាមួយតំណាងថ្នាក់ដឹកនាំនៃក្រសួង និងសាខាមួយចំនួនរបស់ប្រទេសកាតា។
អនុរដ្ឋមន្ត្រីការបរទេស លោកស្រី Le Thi Thu Hang ជួបសម្តែងការគួរសមជាមួយរដ្ឋមន្ត្រីក្រសួងការងារកាតា លោក Ali Bin Saeed Bin Smaikh Al Marri (រូបថត៖ ក្រសួងការបរទេស) |
នៅក្នុងកិច្ចប្រជុំ និងសម័យប្រជុំ ភាគីទាំងពីរបានពិភាក្សាអំពីវិធានការជាក់ស្តែងដើម្បីលើកកំពស់ប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការនាពេលខាងមុខ ដូចជា៖ អនុវត្តសកម្មភាពអបអរសាទរខួបលើកទី ៣០ នៃការបង្កើតទំនាក់ទំនងការទូតវៀតណាម កាតា (១៩៩៣-២០២៣); ពង្រឹងការផ្លាស់ប្តូរគណៈប្រតិភូគ្រប់កម្រិត ជាពិសេសគណៈប្រតិភូជាន់ខ្ពស់; បន្តសម្របសម្រួល និងគាំទ្រគ្នាទៅវិញទៅមកនៅវេទិកាតំបន់ និងអន្តរជាតិ។ កាតាបានអះអាងគាំទ្រវៀតណាមក្នុងការបង្កើនកិច្ចសហប្រតិបត្តិការជាមួយក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ (GCC); ទន្ទឹមនឹងនោះ វៀតណាមក៏ត្រៀមជាស្រេចដើរតួជាស្ពានសម្រាប់កាតាក្នុងកិច្ចសហប្រតិបត្តិការជាមួយសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន)។
អនុរដ្ឋមន្ត្រីការបរទេស លោកស្រី Le Thi Thu Hang ជួបពិភាក្សាការងារជាមួយរដ្ឋលេខាធិការក្រសួងការបរទេសកាតា លោក Soltan bin Saad al-Muraikhi។ (រូបថត៖ ក្រសួងការបរទេស) |
ស្ដីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ ភាគីទាំងពីរបានឯកភាពរៀបចំកិច្ចប្រជុំលើកទី៣ នៃគណៈកម្មាធិការចម្រុះទ្វេភាគីនាពេលឆាប់ៗ; ពង្រឹងសកម្មភាពពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍...; សម្របសម្រួលដើម្បីចែករំលែកព័ត៌មានអំពីឱកាសវិនិយោគ និងគម្រោងដែលមានផលប្រយោជន៍ទៅវិញទៅមក។ ជួយសម្រួលដល់ការនាំចូលទំនិញរឹងមាំរបស់គ្នាទៅវិញទៅមកក៏ដូចជា បង្កើនជើងហោះហើរពាណិជ្ជកម្មរវាងប្រទេសទាំងពីរ៕