វៀតណាមនិងកេនយ៉ាសហប្រតិបតិ្តការជំរុញទំនាក់ទំនងការទូត

វៀតណាមនិងកេនយ៉ាសហប្រតិបតិ្តការជំរុញទំនាក់ទំនងការទូត - ảnh 1


(VOVworld) - នាពេលថ្មីៗនេះ នៅវិមានប្រធានាធិបតី ឯកអគ្គរដ្ឋទូតវៀតណាម
ប្រចាំកេនយ៉ាលោក Vo Thanh Nam បានជូនសារតាំងឡើងប្រធានាធិបតី
កេនយ៉ាលោក Uhuru Kenyetta។​លោកឯកអគ្គរដ្ឋទូត Vo Thanh Nam អះអាងថា​ 
នៅក្នុងអាណត្តិបេសកកម្មរបស់ខ្លួននៅកេនយ៉ា លោកនឹងធ្វើអស់កម្លាំង
កាយចិត្តសំដៅរួមចំណែកពង្រឹង និងពង្រីកទំនាក់ទំនងមិត្តភាព និងកិច្ចសហ
ប្រតិបតិ្តការដ៏ល្អប្រសើររវាងរដ្ឋាភិបាលនិងប្រជាជននៃប្រទេសទាំង២ខ្លាំងក្លា
ថែមទៀត។
លោក Vo Thanh Nam បានផ្ញើសេចក្ដីអញ្ជើញទៅបំពេញទស្សនកិច្ចនៅ
វៀតណាមរបស់ប្រធានរដ្ឋលោក Truong Tan Sang ដល់ប្រធានាធិបតី​​
Uhuru Kenyetta។លោកប្រធានាធិបតីទទួលសេចក្ដីអញ្ជើញនេះ ហើយ
ឲ្យដឹងថា​ នឹងរៀបចំនាពេលវេលាសមស្រប តាមផ្លូវការទូត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ