វៀតណាមនិងកម្ពុជា ពង្រឹងកិច្ចសហប្រតិបត្តិការរវាងទីភ្នាក់ងារចលនាមហាជន

(VOVWORLD) - លោកស្រី Bui Thi Minh Hoai បានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានយកចិត្តទុកដាក់បង្ករលក្ខខណ្ឌសម្រាប់ប្រជាជនដើមកំណើតវៀតណាមមានស្ថិរភាពនៅកម្ពុជា និងជួយជ្រោមជ្រែងលុបបំបាត់ការលំបាក និងឧបសគ្គសម្រាប់ធុរកិច្ចវៀតណាមដែលកំពុងវិនិយោគនៅកម្ពុជា។
វៀតណាមនិងកម្ពុជា ពង្រឹងកិច្ចសហប្រតិបត្តិការរវាងទីភ្នាក់ងារចលនាមហាជន  - ảnh 1ទិដ្ឋភាពនៃជំនួប  (រូបថត៖ Phuong Hoa/TTXVN)

ទទួលតាមការអញ្ជើញរបស់គណៈកម្មាធិការចលនាមហាជនមជ្ឈិម នៃបក្សកុម្មុយនិស្តវៀតណា, គណៈប្រតិភូគណៈចលនាមហាជន នៃគណៈ កម្មាធិការកណ្ដាល គណបក្សប្រជាជនកម្ពុជា ដឹកនាំដោយលោក ហ៊ុន ម៉ានី សមាជិកគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្ដាល និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន គណៈចលនាមហាជន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ប្រធានសហភាពយុវជនកម្ពុជា ក្នុងឋានៈជាប្រធានគណៈប្រតិភូ អញ្ជើញមកបំពេញទស្សនកិច្ច ការងារនៅប្រទេសវៀតណាម ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៧ ខែកក្កដា។

អញ្ជើញថ្លែងមតិក្នុងពិធីទទួលគណៈប្រតិភូនាថ្ងៃ ទី ៥ ខែកក្កដា នៅទីស្នាក់ការគណៈកម្មាធិការមជ្ឈិមបក្ស (ហាណូយ) ប្រធានគណៈកម្មាធិការចលនាមហាជនមជ្ឈឹម លោកស្រី Bui Thi Minh Hoai បានអះអាងថា គោលនយោបាយការបរទេសជាប់លាប់របស់វៀតណាមជានិច្ចកាលយកចិត្តទុកដាក់ និងផ្តល់អាទិភាពកំពូលក្នុងការពង្រឹងនិងពង្រីកទំនាក់ទំនងអ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ និងនិរន្តរភាពយូរអង្វែងរវាងវៀតណាម និងកម្ពុជា។ លោកស្រី Bui Thi Minh Hoai បានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានយកចិត្តទុកដាក់បង្ករលក្ខខណ្ឌសម្រាប់ប្រជាជនដើមកំណើតវៀតណាមមានស្ថិរភាពនៅកម្ពុជា និងជួយជ្រោមជ្រែងលុបបំបាត់ការលំបាក និងឧបសគ្គសម្រាប់ធុរកិច្ចវៀតណាមដែលកំពុងវិនិយោគនៅកម្ពុជា។ ទន្ទឹមនឹងនោះ ស្នើឱ្យគណៈកម្មាធិការចលនាមហាជនមជ្ឈិមនៃគណបក្សទាំងពីរ ពង្រឹងកិច្ចសហប្រតិបត្តិការ និងសម្របសម្រួលអនុវត្តឱ្យបានល្អនូវខ្លឹមសារដែលបានព្រមព្រៀងគ្នា រួមចំណែកក្នុងបុព្វហេតុរួមរបស់បក្ស និងប្រទេសនីមួយៗ។

ចំណែកលោក ហ៊ុន ម៉ានី បានជម្រាបជូនអំពីស្ថានភាពនៅកម្ពុជានាពេលថ្មីៗនេះ; លោកបានបញ្ជាក់ថា នឹងសម្របសម្រួលយ៉ាងជិតស្និទ្ធ ដើម្បីអនុវត្តប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងដែលបានព្រមព្រៀងរវាងគណៈកម្មាធិការចលនាមហាជនមជ្ឈិមនៃបក្សទាំងពីរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ