វៀតណាមនិងកម្ពុជាចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយលើវិស័យចំនួន២៨

(VOVWORLD) - នាព្រឹកថ្ងៃទី២១ ខែសីហានៅរាជធានីភ្នំពេញ ព្រះរាជា ណាចក្រកម្ពុជា បាន ប្រព្រឹត្តទៅនូវកិច្ចប្រជុំគណៈកម្មាធិការចម្រុះវៀត ណាម-កម្ពុជាលើកទី១៧ សម្រាប់កិច្ចសហប្រតិបតិ្តការសេដ្ឋកិច្ច វប្បធម៌ វិទ្យាសាស្ត្រនិងបច្ចេកទេស។
វៀតណាមនិងកម្ពុជាចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយលើវិស័យចំនួន២៨ - ảnh 1 ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាមលោក Pham Binh Minh និងឧបនាយក រដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេសនិងសហប្រតិបតិ្តការអន្តរជាតិកម្ពុជាលោក ប្រាក់សុខុន (រូបថត៖ VOV Phnom Penh)

  កិច្ចប្រជុំលើកនេះត្រូវបានរៀបចំឡើងក្រោមអធិបតីភាព ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាមលោក Pham Binh Minh និងឧបនាយក រដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេសនិងសហប្រតិបតិ្តការអន្តរជាតិកម្ពុជាលោក ប្រាក់សុខុន។

        នៅក្នុងជំនួបនេះ ភាគីទាំងពីរបានវាយតម្លៃហើយសម្ដែងការពេញចិត្ត ចំពោះលទ្ធផលសហប្រតិបតិ្តការដែលសម្រេចបានរវាងក្រសួង ស្ថាប័ននិងតំបន់ នានានៃប្រទេសទាំងពីរនាពេលកន្លងទៅ ដោយត្រូវបានលើកកំពស់ទាំងទ្រង់ ទ្រាយនិងប្រសិទ្ធភាព។ ភាគីទាំងពីរក៏បានពិភាក្សាគ្នាដើម្បីឯកភាពលើទិសដៅ ជំរុញកិច្ចសហប្រតិបតិ្តការទ្វេភាគីលើគ្រប់វិស័យនាពេលខាងមុខផងដែរ។

        បញ្ចប់កិច្ចប្រជុំ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាម លោក Pham Binh Minh និងឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេសនិង សហប្រតិបតិ្តការអន្តរជាតិកម្ពុជាលោកប្រាក់ សុខុន បានអញ្ជើញចុះហត្ថលេខា លើកិច្ចព្រមព្រៀងស្ដីពីកម្មវិធីសហប្រតិបតិ្តការទ្វេភាគីយ៉ាងជាក់លាក់លើវិស័យ ចំនួន២៨។

        កិច្ចប្រជុំគណៈកម្មាធិការចម្រុះវៀតណាម-កម្ពុជា ត្រូវបានរៀបចំឡើងយ៉ាង ទៀងទាត់ ក៏ជាឱកាសដើម្បីអោយបណ្ដាក្រសួង ស្ថាប័ននៃប្រទេសទាំងពីរជួប ពិភាក្សាគ្នាអំពីដំណើរការសហប្រតិបតិ្តការ ចាត់វិធានការបង្កើនប្រសិទ្ធភាពនៃ ទំនាក់ទំនងទ្វេភាគីលើគ្រប់វិស័យ តាមនោះ រួមចំណែកពង្រឹងចំណងមិត្តភាព ប្រពៃណីនិងទំនាក់ទំនងជាអ្នកជិតខាងដ៏ល្អប្រសើររវាងប្រទេសទាំងពីរវៀត ណាមនិងកម្ពុជា ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ