វៀតណាមនិងកម្ពុជាចុះហត្ថលេខាលើផែនការសហប្រតិបត្តិការការពារជាតិឆ្នាំ២០២១
(VOVWORLD) - នាថ្ងៃទី៨ ខែមករា ក្រសួងការពារប្រទេសវៀតណាមនិងក្រសួង ការពារជាតិកម្ពុជាបានរៀបចំពិធីចុះហត្ថលេខាលើផែនការ សហប្រតិបត្តិការការពារជាតិរវាងប្រទេសទាំងពីរក្នុងឆ្នាំ២០២១តាមប្រព័ន្ធវីដេអូ។
រដ្ឋមន្រ្តីក្រសួងការពារប្រទេសវៀតណាម នាយឧត្តមសេនីយ៍ Ngo Xuan Lich (ខាងស្ដាំ) និងឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា សម្ដេច ពិជ័យសេនា ទៀ បាញ់។ (រូបថត៖ VOV PhnomPenh) |
អញ្ជើញចូលរួមពិធីនេះមានវត្តមាន រដ្ឋមន្រ្តីក្រសួងការពារប្រទេសវៀត ណាម នាយឧត្តមសេនីយ៍ Ngo Xuan Lich ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា សម្ដេច ពិជ័យសេនា ទៀ បាញ់ តំណាងស្ថានទូតសាធា រណៈរដ្ឋសង្គមនិយមវៀតណាមប្រចាំកម្ពុជា តំណាងស្ថានទូតព្រះរាជា ណាចក្រកម្ពុជាប្រចាំវៀតណាម រួមជាមួយថ្នាក់ដឹកនាំតាមបណ្ដាស្ថាប័ន ចំណុះក្រសួងការពារជាតិនៃប្រទេសទាំងពីរផងដែរ។
ថ្លែងនៅពិធីនេះ រដ្ឋមន្រ្តីក្រសួងការពារប្រទេសវៀតណាម នាយឧត្តម សេនីយ៍ Ngo Xuan Lich បានសង្កត់ធ្ងន់ថា ក្នុងឆ្នាំ២០២០ ទោះបីជាប្រទេស ទាំងពីរបានប្រឈមនឹងការលំបាកជាច្រើនដោយសារជម្ងឺរាតត្បាត Covid-19 ក៏ដូចជាគ្រោះមហន្តរាយធម្មជាតិក៏ដោយ ប៉ុន្តែដោយមានការខិតខំប្រឹង ប្រែងយ៉ាងខ្លាំង ភាគីទាំងពីរនៅតែសម្រេចបាននូវសមិទ្ធិផលជាច្រើនគួរឲ្យ កត់សម្គាល់។ រីឯខ្លួនវិញ ឧបនាយករដ្ឋមន្រ្តីកម្ពុជា សម្ដេចពិជ័យសេនា ទៀ បាញ់បានអះអាងថាការចុះហត្ថលេខាលើផែនការ សហប្រតិបត្តិការ ការពារជាតិឆ្នាំ២០២១នេះ គឺជាមូលដ្ឋានគ្រឹះមិនអាចខ្វះបាន សំដៅអភិវឌ្ឍ និងលើកកំពស់ប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការទ្វេភាគីលើគ្រប់វិស័យ។
ភាគីទាំងពីរបានឯកភាពគ្នាចុះហត្ថលេខាលើផែនការសហប្រតិ បត្តិការការពារជាតិឆ្នាំ២០២១ ដោយមានខ្លឹមសារជាច្រើនដូចជា៖ ការផ្លាស់ ប្ដូរគណៈប្រតិភូទៅវិញទៅមក ការបណ្ដុះបណ្ដាលនិងហ្វឹកហ្វឺនកម្មាភិបាល ការរុករក ជីកគាស់ និងធ្វើមាតុភូមិនិវត្តន៍អិដ្ឋធាតុកងទ័ពស្ម័គ្រចិត្តវៀត ណាម ការសម្របសម្រួលគ្រប់គ្រងនិងធានាខ្សែព្រំដែនរួមរវាងប្រទេសទាំង ពីរប្រកបដោយសន្តិភាព មិត្ត ភាព ស្ថិរភាពនិងការអភិវឌ្ឍ៕