វៀតណាមនិងកម្ពុជាជួបសន្ទនាស្តីពីគោលនយោបាយការពារជាតិលើកទី ១
|
វៀតណាមនិងកម្ពុជាជួបសន្ទនាស្តីពីគោលនយោបាយការពារជាតិលើកទី ១ (Image: VNA) |
(VOVworld) – អនុវត្តផែនការសហប្រតិបត្តិការឆ្នាំ ២០១៥ រវាងក្រសួងការពារ
ជាតិវៀតណាមនិងកម្ពុជា ចាប់ពីថ្ងៃទី ១៨ ដល់ទី ២០ តុលា អនុរដ្ឋមន្ត្រីក្រសួង
ការពារប្រទេសវៀតណាម ឧត្តមសេនីយ៍ឯក Nguyen Chi Vinh ដឹកនាំគណៈ
ប្រតិភូជាន់ខ្ពស់កងទ័ពប្រជាជនវៀតណាមបានចូលរួមការសន្ទនាគោលនយោ
បាយការពារជាតិ វៀតណាម-កម្ពុជា ថ្នាក់អនុរដ្ឋមន្ត្រីលើកទី ១ ដែលត្រូវបាន
រៀបចំឡើងនៅកម្ពុជា។ នៅការសន្ទនាលើកនេះ ភាគីទាំងពីរបានផ្លាស់ប្តូរនិង
វាយតំលៃការជះឥទ្ធិពលនៃស្ថានភាពលើពិភពលោកនិងក្នុងតំបន់ទៅលើទំ
នាក់ទំនងវៀតណាម-កម្ពុជា លទ្ធផលនៃកិច្ចសហប្រតិបត្តិការការពារជាតិទ្វេរ
ភាគីក្នុង រយៈពេលកន្លងទៅហើយស្វែងរកវិធានការជំរុញកិច្ចសហប្រតិបត្តិការ
នាពេល ខាងមុខ ជាពិសេសក្នុងក្របខ័ណ្ឌសន្និសីទរដ្ឋមន្ត្រីការពារជាតិអាស៊ាន
(ADMM) និងសន្និសីទរដ្ឋមន្ត្រីការពារជាតិអាស៊ាននិងបណ្ដាដៃគូ (ADMM+)៕