វៀតណាមនិងកម្ពុជាជំរុញកិច្ចសហប្រតិបត្តិការលើវិស័យគ្រប់គ្រងរដ្ឋខាងសាសនា
|
វៀតណាមនិងកម្ពុជាជំរុញកិច្ចសហប្រតិបត្តិការលើវិស័យគ្រប់គ្រងរដ្ឋខាងសាសនា (Image: VNA) |
(VOVworld) – នៅការចរចារនាព្រឹកថ្ងៃទី ២៤ សីហា នៅរាជធានី ភ្នំ ពេញ កម្ពុជា
រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនាកម្ពុជា លោក មិន ឃិន និងអនុរដ្ឋមន្ត្រីក្រសួង
មហាផ្ទៃវៀតណាមនិងជាប្រធានគណៈកម្មាធិការសាសនារដ្ឋាភិបាលវៀតណាម
លោក Pham Dung បានឯកភាពជំរុញយ៉ាងខ្លាំងក្លាបណ្ដាសកម្មភាពសហការ
សំដៅនាំបណ្ដាកិច្ចព្រមព្រៀងសហប្រតិបត្តិការលើវិស័យជំនឿសាសនាដែល
ត្រូវបានចុះហត្ថលេខាហើយនោះឲ្យចូលជាជីវភាពរស់នៅ។ ភាគីទាំងពីរបាន
ឯកភាពថា៖ នាពេលខាងមុខ បណ្ដាតំបន់តាមបណ្តោយខ្សែព្រំដែនរវាង
វៀតណាមនិងកម្ពុជាគប្បីអនុវត្តបណ្ដាកិច្ចព្រមព្រៀងពោលខាងលើហើយរួមដៃ
កសាងខ្សែព្រំដែនសន្តិភាពសហប្រតិបត្តិការអភិវឌ្ឍន៍ដើម្បីផលប្រយោជន៍
របស់ប្រជាជននៃប្រទេសទាំងពីរ។ ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចនៅកម្ពុជា
លោក Pham Dungបានជួបសម្តែងការគួរឲ្យសម្តេចព្រះមហាសង្ឃរាជចំនួនពី
រអង្គគឺ ទេព វង្ស និងបួរ គ្រី ផងដែរ៕